រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាសម្តែង និងបង្ហាញម៉ូដរាងខ្ពស់ស្រឡះសាច់សខ្ចី នាង ទឹម រដ្ឋា បានសម្រេចលុបចោលការចេញទៅសម្តែង នៅលើទឹកដីសហរដ្ឋអាមេរិក ហើយបន្ទាប់មករូបនាងបានទទួលយកការងារ នៅក្នុងស្រុកដែលធ្លាក់មកយ៉ាងរដឹកនោះ ។

ការសម្រេចចិត្តលុបចោលគម្រោង ចេញទៅសម្តែងនៅក្នុងទឹកដីដ៏ ធំទូលាយរបស់តារាសម្តែងរូបនេះ គឺធ្វើឡើងស្រដៀងគ្នាទៅនឹងតារា សម្តែងល្បីល្បាញនាងនី មុនីនាថ ផងដែរ ដែលនាងទើបតែលុបចោលគម្រោងចេញទៅសម្តែងនៅក្នុងទឹកដីនេះដែរ ។

តារាសម្តែងមុខដូចកូនកាត់រូបនេះ បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា នាងពិតជាបានលុបចោលគម្រោងចេញទៅស ម្តែងនៅសហរដ្ឋអាមេរិកមែន បន្ទាប់ពីនាងបានយល់ព្រមទទួលយកការងារនៅ ក្នុងស្រុកដែលមិនអាចដកឃ្លាបាននោះ ។ នាងបន្តថា តាមគម្រោងនាងនឹងត្រូវចេញទៅសម្តែងនៅក្នុងប្រទេសមហាអំណាច មួយនេះនៅចុងខែមករា ខាងមុខនេះតែនាងបានសម្រេចលុបចោល វិញបន្ទាប់ពីនាងត្រូវសម្តែងនៅក្នុងកម្មវិធីថ្មីរបស់ស្ថានីយទូរទស្សន៍អប្សរាដែលដឹកនាំដោយលោកហ្វៃ សំអាង ។ ម្យ៉ាងទៀតនាងក៏ជាប់ថតរឿងថ្មីឱ្យស្ថានីយទូរទស្សន៍ CTN ហេតុនេះ ទើបនាងមិនអាចដកឃ្លាចេញទៅសម្តែងនៅឯក្រៅប្រទេសក្នុងពេលនេះបាន ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ