ហូឡង់៖ ស្ករកៅស៊ូជាអាហារដ៏ពេញនិយមមួយ ក៏ប៉ុន្តែវាផ្ដល់ផលពិបាកដោយសារតែកាកសំណល់ដ៏ស្អិតដែលវាបញ្ចេញ។ ដើម្បីដោះស្រាយបញ្ហាដែលបង្កឡើងដោយកាកសំណល់ពីស្ករកៅស៊ូ  ក្រុមហ៊ុន Explicit Wear បានសហការជាមួយក្រុមហ៊ុន Gumdrop ដើម្បីបង្កើតស្បែកជើងមួយប្រភេទដែលមានឈ្មោះថា Gumshoe ដែលបាតរបស់វា ត្រូវបានផលិតឡើងឡើងដោយផ្សំជាមួយស្ករកៅស៊ូចំនួន ២០%។

ស្បែកជើងប្រភេទថ្មី

នាយកប្រតិបត្តិនៃក្រុមហ៊ុន Gumdrop លោកស្រី Anna Bullus បាននិយាយថា «យើងបានរកឃើញថាស្ករកៅស៊ូ គឺធ្វើឡើងពីការកែច្នៃជ័រកៅស៊ូ ហើយបើយើងអាចបំបែកសមាសភាគស្ករកៅស៊ូបាន យើងក៏អាចយកវាមកធ្វើជាជ័រកៅស៊ូវិញបានផងដែរ»។ 

យោងតាមគម្រោងនេះបានបញ្ជាក់ថា មានស្ករកៅស៊ូយ៉ាងតិចណាស់ ១,៥លានគីឡូក្រាមត្រូវបានគេចោលនៅលើដងផ្លូវនៃទីក្រុង Amsterdam ជារៀងរាល់ឆ្នាំ។ គេក៏បានបញ្ជាក់ផងដែរថា គេត្រូវការស្ករកៅស៊ូ ១គីឡូក្រាមដើម្បីផលិតស្បែកជើង ៤គូ។ ស្ករកៅស៊ូដែលគេប្រើនេះ គឺប្រមូលបានមកពីតាមដងផ្លូវនៃទីក្រុង Amsterdam។ អ្នកនាំពាក្យនៃក្រុមហ៊ុនទាំងពីរ បាននិយាយថា «យើងបានចាប់ផ្ដើមរកនឹកពីវិធីដែលអាចឲ្យគេចាប់អារម្មណ៍ពីបញ្ហាដែលបង្កឡើងដោយស្ករកៅស៊ូនេះ ពេលនោះហើយជាពេលដែលយើងនឹកឃើញថា យើងនឹងបង្កើតផលិតផលមួយដោយប្រើសារធាតុដែលគ្មានមនុស្សនឹកគិតដល់»។ 

ស្បែកជើងប្រភេទថ្មី
ស្បែកជើងប្រភេទថ្មី

បាតស្បែកជើងដែលធ្វើឡើងដោយលាយជាមួយស្ករកៅស៊ូនេះ គឺមានភាពរឹងមាំដូចជ័រធម្មតាអីចឹង ហើយវាថែមទាំងមានក្លិនក្រអូបដូចស្ករកៅស៊ូទៀតផង ហើយវាមិនស្អិតនោះទេ។

គេបានបន្ថែមទៀតថា គេនឹងផ្លាស់ប្ដូរបាតស្បែកជើងដែលបានខូចខាត ដោយមិនគិតប្រាក់ថែមទៀតផង។ ស្បែកជើងនេះមាន ២ ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ផ្កាឈូក និងពណ៌ខ្មៅលាយក្រហម។ គេនឹងដាក់លក់ស្បែកជើងនេះនៅខែមិថុនា ហើយវានឹងមានតម្លៃ ២៣២ដុល្លារ៕

ទស្សនាវីដេអូបង្ហាញពីស្បែកជើងនេះខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]