ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់មកហើយថា អតីតតារាកំប្លែងជើងចាស់ដៃគូចាស់ជាមួយនឹងនាយកុយ អ្នកនាងស៊ុន ណារីម៉ូនីកា បានសាងប្រជាប្រិយភាពមកយូរហើយ តែបច្ចុប្បន្នឃើញថា តារារូបនេះ ដូចជាមិនសូវរវល់ខ្លាំងក្នុងការងារសិល្បៈប៉ុន្មាននោះទេ។

តែសម្រាប់ប្រជាប្រិយភាពរបស់នាងវិញ នៅតែខ្លាំងដដែល ក៏ព្រោះតែទេពកោសល្យ ក៏ដូចជាស្នាដៃ ដែលនាងធ្លាប់បានបញ្ចេញពីមុនមក ធ្វើឲ្យប្រិយមិត្តជាច្រើនចងចាំ និងតែងតែបើកមើលតាមរយៈវីដេអូកំប្លែងរបស់នាង។

ដោយឡែក តារានៅក្នុងប្រទេសល្បីៗជាច្រើន កំពុងតែស្វិតស្វាញថតរឿងខ្មែរខ្នាតធំ ដែលមានរូបភាពច្បាស់ ប្លង់ថតស្អាតៗ មើលត្រជាក់ភ្នែក គឺរឿង«កូនពស់កេងកង» ដែលនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះហើយ។

តែនៅក្នុងនោះគេឃើញថា ក៏មានអតីតតារាកំប្លែងជើងចាស់រូបនេះមានមុខថតរឿងខាតធំរបស់ខ្មែរមួយនេះផងដែរ ក្រោយនាងបានបាត់មុខពីសិល្បៈមួយរយៈពេលធំ។

ស្របពេលជាមួយគ្នានេះ ក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី បានបង្ហោះរូបភាពស្លៀកពាក់បុរាណដើម្បីសម្តែងរឿងនេះយ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនសរសើរគ្រប់គ្នា៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

ស៊ុន ណារីម៉ូនីកា
ស៊ុន ណារីម៉ូនីកា
ឈុតក្នុងរឿង«កូនពស់កេងកង»
ឈុតក្នុងរឿង«កូនពស់កេងកង»
ឈុតក្នុងរឿង«កូនពស់កេងកង»
ឈុតក្នុងរឿង«កូនពស់កេងកង»
ស៊ុន ណារីម៉ូនីកា
ស៊ុន ណារីម៉ូនីកា
ស៊ុន ណារីម៉ូនីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]