ភ្នំពេញ៖ បច្ចុប្បន្នតារាសម្តែង និងពិធីករដ៏ពេញនិយមលោក ជា វណ្ណារិទ្ធ មានការងារនៅក្នុងវិស័យសិល្បៈយ៉ាងមមាញឹកស្ទើរតែរកពេលវេលាសម្រាកមិនបាន ជាពិសេសគឺការចេញធ្វើជាពិធីករ តាមបណ្តាពិធីរៀបមង្គលការធំៗនានានៅក្នុងស្រុក។

ងាកមកមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ គេហាក់ឃើញលោកកាន់តែមានភាពមមាញឹកខ្លាំងជាងនេះទៅទៀត ព្រោះតែត្រូវមើលការខុសត្រូវគ្រប់គ្រងហាងរកស៊ីរបស់ខ្លួនជាច្រើនកន្លែង និងត្រូវចិញ្ចឹមមើលថែកូនប្រុសដល់ទៅ២នាក់ថែមទៀត ដែលកូនប្រុសទី ២ ទើបតែកើតបានប៉ុន្មានអាទិត្យប៉ុណ្ណោះ។

ហើយលោក ជា វណ្ណារិទ្ធ ក៏បានបំពេញតួនាទីជាស្វាមីល្អ និងឪពុកល្អម្នាក់សម្រាប់គ្រួសារតូចមួយនេះ ដោយជាញឹកញាប់ គេតែងឃើញលោកមើលថែកូនប្រុសទាំង២យ៉ាងដិតដល់ មិនឱ្យឃ្លាតពីដៃនោះទេ។

ជាក់ស្តែង ព្រឹកមិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក ជា វណ្ណារិទ្ធ បានបង្ហាញនូវរូបភាព ២សន្លឹករបស់លោក កំពុងតែទទួលទានអាហារពេលព្រឹកយ៉ាងសាមញ្ញធម្មតាបំផុត តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ សូម្បីតែពេលទទួលទានអាហារពេលព្រឹក ក៏តារាប្រុសរូបនេះនៅតែបីកូនប្រុសទី ២ ជាប់នៅលើដៃដែរ។

នេះបានបង្ហាញពីការថែទាំកូនប្រុស ពីឪពុកល្អម្នាក់យ៉ាងអស់ពីទំហឹងតែម្តង ឃើញហើយអាណិត និងច្រណែនភរិយាលោក ជា វណ្ណារិទ្ធ ណាស់ដែលមានស្វាមីល្អបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖  

លោក ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ និងកូនប្រុស
ជា វណ្ណារិទ្ធ និងកូនប្រុស
ជា វណ្ណារិទ្ធ និងកូនប្រុសទាំង ២
ជា វណ្ណារិទ្ធ និងកូនប្រុសទាំង ២
ជា វណ្ណារិទ្ធ និងកូនប្រុសទាំង ២
គ្រួសារ ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ