បរទេស៖ ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាបាននាំជីវិតយើងមកកាន់នូវអ្វី ដែលមានផលប្រយោជន៍ជាច្រើនដើម្បីឲ្យមនុស្សធ្វើយ៉ាងណា ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើង។

ថ្ងៃនេះ Khmerload សូមនាំអារម្មណ៍ប្រិយមិត្តមកមើលរថយន្តដែលប្រើដោយថាមពលអគ្គិសនី ដែលជាបច្ចេកវិទ្យាថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន។ មិនត្រឹមតែប្រើប្រាស់ដោយថាមពលអគ្គិសនីនោះទេ ងាកមកមើលរូបរាង ការរចនា និងលក្ខណៈពិសេសក៏វាពិតជាអស្ចារ្យផងដែរ។

តោះមកទស្សនារូបភាព និង វីដេអូទាំងអស់គ្នា៖ 

១. Rimac Concept Two៖ 

វាគឺជារថយន្តដែលអាចចាប់ផ្តើមធ្វើដំណើរចាប់ពី ០ ដល់​ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹម  ១.៨៥​វិនាទីប៉ុណ្ណោះ។  វាមានល្បឿនអតិបរិមា ៦៥០គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើតាមការអះអាងរបស់អ្នកផលិត។

រថយន្តRimac Concept Two
រថយន្តRimac Concept Two

២. Aston Martin Lagonda

វាគឺជារថយន្តដែលដែលមានរាងស្អាត ហើយឡូយមែនទែនដែលវាអាចធ្វើការបើកបរបានដោយខ្លួនឯងទៀតផង។ ម៉្យាងទៀតកៅអីអង្គុយរបស់វាអាចបង្វិលបាន ១៨០ ដឺក្រេសម្រាប់និយាយគ្នាបានយ៉ាងងាយស្រួល។

រថយន្តAston Martin Lagonda
រថយន្តAston Martin Lagonda

៣. Lamborghini Terzo Millennio

វាគឺជារថយន្តដែលមានរូបរាងដូចទៅនឹងរថយន្តបែបវិទ្យាសាស្ត្រ។ ក្រុមហ៊ុន Lamborghini បាននិយាយថា វានឹងក្លាយជារថយន្តដ៏ទំនើបជាងគេបំផុតនៅថ្ងៃអនាគត។

រថយន្តLamborghini Terzo Millennio
រថយន្តLamborghini Terzo Millennio

៤. NISSAN IMx KURO

វាគឺជារថយន្តដែលតួខ្លួនទាំងអស់ស្ទើរតែស្រោបដោយលោហធាតុទៅហើយ។
ម្យ៉ាងវិញទៀត រថយន្តនេះអាចបញ្ជាទៅតាមកាយវិការ និង ភ្នែករបស់យើងបានទៀតផង។

រថយន្តNISSAN IMx KURO
រថយន្តNISSAN IMx KURO

៥. Volkswagen I.D. VIZZION

វាគឺជារថយន្តដែលពិតជាមិនធម្មតាលើលោកនេះទេ ដែលគ្រប់ដំណើរការនៅក្នុងរថយន្តនេះអ្នកគ្រាន់តែប្រើសម្លេងនិយាយបញ្ជា និង​ កាយវិការតែប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត រថយន្តអាចធ្វើដំណើរបានលឿនបំផុតរហូតដល់ទៅ ៦៥៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ អ្វីដែលអស្ចារ្យខ្លាំងជាងគេបំផុតនោះគឺ រថយន្តនេះគ្មានចង្កូតបើកបរទេ។

រថយន្តVolkswagen I.D. VIZZION
រថយន្តVolkswagen I.D. VIZZION

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]