អាមេរិក៖ វាអាចមើលទៅដូចជាវេទមន្តអីចឹង ក៏ប៉ុន្តែអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Nvidia បានបង្កើតឧបករណ៍កែប្រែរូបភាពមួយ ដែលអាចធ្វើការជួសជុលរូបភាពដែលមានភាពមិនពេញលេញបានយ៉ាងល្អ។

វាពិតណាស់ដែលឧបករណ៍ជួសជុលរូបភាពគ្មានអ្វីថ្មីនោះទេ ក៏ប៉ុន្តែឧបករណ៍ថ្មីរបស់ Nvidia នេះគឺខុសប្លែកជាងគេ។ ឧបករណ៍ដ៏ទៃគ្រាន់តែធ្វើការជួសជុលរូបភាពដែលបាត់ដោយមើលទៅតាមរូបភាពជុំវិញវា ហើយបំពេញចន្លោះនោះតែប៉ុណ្ណោះ ក៏ប៉ុន្តែឧបករណ៍របស់ Nvidia វិញគឺអាចមើលដឹងថារូបភាពដែលបានបាត់គឺជាអ្វី ហើយថែមទាំងដឹងថារូបភាពនោះគួរមានសភាពដូចម្ដេចទៀតផង។

គេនៅមិនទាន់ដឹងថាឧបករណ៍នេះនឹង បើកឲ្យប្រើជាសាធារណៈនៅពេលណានោះទេ។ អ្វីដែលគេដឹងនោះគឺត្រឹមថា ឧបករណ៍នេះនឹងអាចផ្លាស់ប្ដូរការកែប្រែរូបភាពបានយ៉ាងច្រើន៕

ទស្សនាវីដេអូនៃដំណើរការរបស់ឧបករណ៍កែប្រែរូបភាពនេះខាងក្រោម៖

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]