ភ្នំពេញ ៖ ពិធីការិនី និងតារាសម្តែងដែលកំពុងតែមានប្រជាប្រិយ អ្នកនាង សុខ សោម៉ាវត្តី កាលពីម្សិលមិញនេះ អ្នកនាងបានបង្ហោះរូបថតមួយសន្លឹក ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

យ៉ាងណាមិញ នៅក្នុងរូបថតដែលភ្ជាប់ជាមួយ លុយសុទ្ធតែដុល្លារ ចំនួន១ពាន់ដុល្លារ សុខ សោម៉ាវត្តី បានបង្ហាញក្ដីរំភើបជាខ្លាំង ដែលនោះជាអាំងប៉ាវ ដែលមេរបស់នាង ឲ្យអ្នកនាងក្នុងឱកាសចូលឆ្នាំ។

ជាមួយរូបថតមួយសន្លឹកនេះដែរ តារាសម្ដែងស្រីដែលល្បីថា មានទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់ លីវា ហេទ ក៏បានសរសេររៀបរាប់ថា៖ « Boss said : នៅណាមក office ម៉ាភ្លែតមានអាំងប៉ាវចូលឆ្នាំMe : រវល់ថតហើយបង ហើយឡើង 3 ថ្ងៃបានទៅយក (ទៅទាំងឈឺទៀតណា ) ម៉ែអើយបើកស្រោមសំបុត្រមករំភើបចិត្តចង់ស្ទះ ខ្យល់ មិននឹកស្មានថាច្រើនអញ្ចឹងទេ និងមិនទាន់បាន post កាដូលើកមុនផង ថ្ងៃបុណ្យសិទ្ធនារី iPhone X មួយគ្រឿង ថ្ងៃចូលឆ្នាំចិនមានអាំងប៉ាវផ្សេងទៀត។ ជាពិសេសគឺបានស្គាល់ និង ធ្វើការជាមួយមនុស្សល្អៗ។ How lucky I am big thanks»។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលមេ របស់ អ្នកនាង សុខ សោម៉ាវត្តី ផ្ដល់កាដូបែបនេះឲ្យអ្នកនាង ព្រោះថាកន្លងមកនាងតែងតែទទួលបានកាដូជាញឹកញាប់៕ 

សុខ សោម៉ាវត្តី
អាំងប៉ាវ ដែលមេអ្នកនាងឲ្យ
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី