(ភ្នំពេញ)៖ ខណៈដែលប្រធានក្រុមម៉ូដែល «តារារះថ្មីកម្ពុជា» កញ្ញា សូរ្យ អេនណា បានដឹកនាំកូនក្រុមប្រុសស្រីរបស់ខ្លួន ចំនួន២រូប ទៅចូលរួមប្រកួត ក្នុងកម្មវិធី «Asia Model Festival ២០១៨» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េនោះ បានធ្វើឲ្យប្រទេសកម្ពុជា មានមោទនភាព រីកមុខរីកមាត់ រួចបាត់ទៅហើយ។ អ្វីដែលពិសេសជាងនេះទៅទៀត គេនាំចាំបានថា កាលពីកម្មវិធីប្រកួតឆ្នាំ២០១៧ តារាបង្ហាញម៉ូដសម្បុរស្រអែមរូបនេះ ទទួលបានពានមួយរួចទៅហើយ។

កម្មវិធីប្រកួតប្រជែងដើរបង្ហាញម៉ូដសម្លៀកបំពាក់ នឹងគ្រោងធ្វើចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០១៨ ដោយមានតំណាងមកពីទ្វីបអាស៊ី រហូតដល់២៦ ប្រទេសចូលរួម។ អ្នកតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមដណ្ដើមពាន មានចំនួន២រូប ដោយបេក្ខជនទី១ មានឈ្មោះ លោក ប្រាជ្ញ ឆវ័ន្ត អាយុ២៤ឆ្នាំ កំពស់១.៨៤ម៉េត្រ គ្រងឈុតតំណាងជាតិ «រចនាតាមរចនាបទបាពួន» ច្នៃដោយលោក អ៊ិត សិទ្ធា ខណៈដែល បេក្ខនារី ប៉ូគឹមថេង សុតធីតា អាយុ២២ឆ្នាំ កម្ពស់១.៧៥ម៉េត្រ គ្រងឈុតតំណាងជាតិ «ធីតាក្រម៉ាកម្ពុជា រចនា» ច្នៃដោយលោក Ro Sa និងឋានន្តរ៍ ឌីហ្សាញ។ នេះបើតាមការបញ្ជាក់ តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ តារារះថ្មីកម្ពុជា។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១ ឡើយ សម្រាប់តារារាងខ្ពស់ស្រឡះ សូរ្យ អេនណា ដែលដឹកនាំតារាម៉ូដែលកម្ពុជា ទៅប្រកួតនៅលើទឹកដីត្រជាក់កូរ៉េខាងត្បូង ខណៈកាលពីកន្លងមក ធ្លាប់ទទួលបានពាន ហើយលើកនេះក៏នៅតែសង្ឃឹមថា បងប្អូនប្រជាជនខ្មែរ នឹងចូលរូមជួយគាំទ្រស្នាដៃ ដែលច្នៃឡើងដោយកូនខ្មែរ ដូចគ្នា។

គួរបញ្ជាក់ថា «Asia Model Festival ២០១៨» គឺជាកម្មវិធីប្រកួតការដើរបង្ហាញម៉ូដ អន្តរជាតិល្បីឈ្មោះមួយ ហើយនេះ គឺជាឆ្នាំទី១២ហើយ ដែលកម្មវិធីបានប្រារព្ធឡើង៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូរ្យ អេណា