​ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ហាងនំដូហ្វណាត់​ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ដែលជាម៉ាកដ៏ល្បីរបស់អាមេរិកមួយនេះ បានបន្ថែមនៅរសជាតិថ្មី២ជូរអែមៗនៃរសជាតិផ្លែឈើ ដែលប្រជាជនខ្មែរភាគច្រើនពេញនិយមនិងចូលចិត្ត ហើយបានធ្វើឲ្យហាងគ្រីសស្ពី គ្រីម ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនថែមទៀ់ត។​ រសជាតិថ្មី ២មុខបន្ថែម គឺមានឈ្មោះថា Lemon Doughnut និង​ Blueberry Doughnut មានរសជាតិ ក្រូចឆ្មា និង ផ្លែប៊្លូប៊ែរី ជូរតិចៗ ផ្អែមតិចៗ ធ្វើអោយចាប់មាត់អតិថិជន ។ ពិសេសជាងនេះទៅទៀត សាច់ម្សៅនំដូហ្វណាត់របស់ គ្រីសស្ពី គ្រីម (Krispy Kreme) មានលក្ខណៈពិសេសដាច់គេត្រង់វាទន់ល្មើយ និងញុំាទៅរលាយក្នុងមាត់តែម្ដង ដែលវាកាន់តែត្រូវម៉ាច់ជាប់មាត់ ជាមួយនិងរសជាតិ ២មុខថ្មីនេះ។

គួររំលឹកថា ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) មាននិមិត្ដសញ្ញាពិសេសមួយហៅថា “HotLight” ដែលនៅពេលភ្លើងនេះ បំភ្លឺឡើង មានន័យថានំដូហ្វណាត់អូរីជីនណលគ្លេស​គ្រីសស្ពី គ្រីម (Krispy Kreme) កំពុងតែផលិត ហើយអតិថិជនអាចអញ្ចើញចូលភ្លក់នំដូហ្វណាត់ថ្មីៗ ក្ដៅៗតែម្ដង ហើយលើសពីនេះទៅទៀត អតិថិជនក៏អាចមើលពីចង្វាក់ផលិតកម្មរបស់នំដូហ្វណាត់នេះដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ហាងនំដូហ្វណាត់​ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) គឺជាហាងនំដូហ្វណាត់តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលផលិតនំដូហ្វណាត់ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិតែម្ដង។ មកទល់ពេលនេះ ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) មានចំនួន៥សាខាហើយ សាខាទី១-បឹងកេងកង សាខាទី២-ក្នុងផ្សារទំនើបអ៊ី អនម៉ល១​ សាខាទី៣-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សាខាទី៤-ក្នុងផ្សារធីខេ និងសាខាទី៥-ម៉ៅសេទុង (ជាប់ហាងដឹ ភីហ្សា ខមផេនី)​ ហើយនឹងបន្តបើកសាខាជាបន្តបន្ទាប់ទៀត។ សូមបព្ជាក់ថា ម៉ាកយីហោនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន EFG ជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន RMA Cambodia ហើយហាងនំដូហ្វណាត់ និងកាហ្វេ Krispy Kreme កំពុងតែល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដែលមានហាងសរុបជាង ១០០០ ហាង ក្នុងប្រទេសចំនួន២៩​ រួមទំាងប្រទេសកម្ពុជា។ 

សាករសជាតិនំដូហ្វណាត់ គ្រីសស្ពី គ្រីម ២
សាករសជាតិនំដូហ្វណាត់ គ្រីសស្ពី គ្រីម ២
សាករសជាតិនំដូហ្វណាត់ គ្រីសស្ពី គ្រីម ២
សាករសជាតិនំដូហ្វណាត់ គ្រីសស្ពី គ្រីម ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]