(ភ្នំពេញ)៖ ពិតជាមិនធម្មតាឡើយ ជាមួយនឹង MV បទចម្រៀងថ្មីរបស់ កញ្ញា ឈីន រតនៈ ដែលមានចំណងជើងថា «សង្សារស្អាតជ្រុល» ខណៈបទចម្រៀងនេះ មិនត្រឹមតែមាន MV ល្អទស្សនិកជនទាក់ទាញ និងបទភ្លេង Rock ដ៏ពីរោះជក់ចិត្តមហាជននោះទេ ថែមទាំងត្រូវបានទស្សនិកជនជាច្រើន ចូលចិត្ត ដោយសារសាច់រឿងក្នុងចម្រៀងនេះ ត្រូវចិត្តយុវវ័យនាពេលបច្ចុប្បន្ននេះតែម្តង។ អ្វីដែលពិសេស និងធ្វើឲ្យគ្រប់គ្នាកាន់តែចង់ទស្សនា MV នេះ គឺ ព្រោះតែកញ្ញា ឈីន រតនៈ មានភាពក្លាហានយ៉ាងខ្លាំង ក្នុងការលេង កៀកកើយស្និទ្ធស្នាលជាមួយសត្វពស់ថ្លាន់ ដេលមានទម្ងន់រហូតដល់ទៅ ១០០គីឡូក្រាមឯណោះ។

ជាក់ស្តែង បើយោងតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រូបនេះបានសរសេរថា «នេះជារឈុតក្នងបទ (សង្សារស្អាតជ្រុល) ដែលជាបទចម្រៀង ROCK សង្ឃឹមថាបងប្អូន និងមិត្តយុវវ័យទាំងអស់គ្នា ពេញចិត្តស្រលាញ់និងគាំទ្រ MV មួយនេះ ហើយថ្ងៃនេះ នាងខ្ញុំគ្រាន់តែចង់និយាយ អំពីផលវិបាកតែមួយចំណុចគត់ដែល ធ្វើឱ្យខ្ញុំភ័យខ្លាចចុះ ញមនៅក្នុងការថតនៅបទចម្រៀងមួយបទនេះ នោះគឺអ្នកដឹកនាំតម្រូវឱ្យថតជាមួយនិងពស់ថ្លាន់ ដែលគាត់មានទម្ងន់ជាង១០០គីឡូ»។

កញ្ញា ឈីន រតនៈ បានសរសេរបន្តថា «ខ្ញុំខ្លាច ខ្ញុំរេរា ខ្ញុំអត់ហ៊ាន ខ្ញុំភ័យ យំផងស្រែកផង ព្រោះតែមិនហ៊ានទៅជិតគាត់ តែចុងក្រោយអ្វី ដែលខ្ញុំតាំងចិត្តថាអាចថតជាមួយគាត់បាន គឺដោយសារតែអ្នកគាំទ្រ ព្រោះចង់ឱ្យគាត់ទាំងអស់គ្នា ប្លែកភ្នែក និងប្លែកអារម្មណ៍ជាមួយ និងបទចម្រៀងមួយបទនេះ ហើយក៏សូមអរគុណដល់បងប្រុស កៅ សីហា ដែលគាត់បានសម្រិតសម្រាំង ប្រឹងប្រែងរកនូវអ្វីដែលថ្មីៗ ក៏ដូចជាដឹកនាំនៅបទចម្រៀងមួយបទនេះបានយ៉ាងល្អ, អរគុណដល់បងៗក្រុមការងារទាំងអស់គ្នាដូចគ្នា ថតហើយជាប់សរសៃក និងគ្រុនផ្ដាសាយស្អាត»។

តោះ! ដើម្បីកុំឱ្យខាតពេលយូរ ចង់ដឹងថាបទ «សង្សារស្អាតជ្រុល» ពិរោះ និងមាន MV ល្អទស្សនាកម្រិតណានោះ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា!

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ