ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាងខាត់ សុឃីម បានសាងប្រជាប្រិយភាពច្រើនមិនធម្មតា និងបានប្រឡូក នៅក្នុងវិស័យសិល្បៈនេះយូរឆ្នាំមកហើយ តែសម្រាប់ប្រជាប្រិយភាពរបស់នាងនៅតែខ្លាំងមិនចាញ់តារាជំនាន់ក្រោយ។

ទន្ទឹមនឹងនេះផងដែរ សម្រាប់សម្លៀកបំពាក់ការតែងខ្លួននៅពេលឡើងឆាកម្តងៗរបស់នាងវិញ ក៏នៅតែស្រស់ស្អាតមិនចាញ់យុវវ័យប៉ុន្មាននោះទេ ទោះបីជាតារារូបនេះមានវ័យកាន់តែជ្រេក្តី។

តែនៅពេលដែលនាងស្លៀកសម្លៀកបំពាក់បុរាណតែម្តង ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ បានបង្ហោះរូបភាពជាមួយនឹងសម្លៀកបំពាក់បែបបុរាណមួយ​ដែលប្លែកជាងឈុតដែលនាងធ្លាប់ស្លៀករាល់ដង ដោយមើលទៅកាន់តែស្រស់ស្អាតខ្លាំងមិនធម្មតានោះទេ។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរពីសម្រស់របស់នាង នៅតែស្រស់ស្អាត ទោះមានវ័យកាន់់តែច្រើន បូករួមនឹងសម្លៀកបំពាក់បែបនេះទៀតធ្វើឲ្យអ្នកនាងកាន់តែលេចធ្លោខ្លាំង៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម