ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក នី រតនា កាលពីម្សិលមិញនេះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លួនខ្លាំងមែនទែន នៅពេលដែលឃើញព័ត៌មានបែកធ្លាយថា តារាចម្រៀងវ័យក្មេងរូបនេះ នឹងភ្ជាប់ពាក្យជាមួយនារីម្នាក់ដ៏ស្រស់ស្អាតក្នុងពេលឆាប់ៗ។

យ៉ាងណាមិញ សម្រាប់រឿងរ៉ាវបែកធ្លាយមួយនេះ ក៏កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់លោក ជាច្រើនជ្រួលច្របល់ និងមានចម្ងល់ថាតើលោកនឹងភ្ជាប់ពាក្យក្នុងពេលឆាប់ៗនេះ ដូចដែលពាក្យចចាមអារ៉ាមនោះដែរឬទេ។

ជាក់ស្តែង ស្រាប់តែភ្លាមៗនោះ មានគណនីហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ថាអ៊ំស្រីរបស់លោក នី រតនា បានមកComment តបទៅអ្នកគាំទ្រ ដើម្បីបញ្ចប់ចម្ងល់ថា រឿងភ្ជាប់ពាក្យរបស់កម្លោះសង្ហារូបនេះ គឺជារឿងពិត ហើយអ៊ំស្រីក៏បាន Comment ជូនពរលោក នី រតនា និងអនាគតគូដណ្តឹងឲ្យជួបតែសេចក្តីសុខ។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន បានសម្តែងក្តីរំភើបរីករាយ ហើយថែមជូនពរលោកនិងអនាគតគូដណ្តឹងថែមទៀតផង៕

នី រតនា
នី រតនា
Comment អ៊ំស្រីរបស់ នី រតនា
Comment អ៊ំស្រីរបស់ នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា