ភ្នំពេញ៖ នរណាដែលថាមិនដឹង តារាសម្តែងស្រីរាងតូចច្រឡឹងកញ្ញា នី មុនីនាថ បានជាប់ឈ្មោះជាកំពូលតារាទឹកភ្នែក អាចសម្តែងជាតួអង្គកម្សត់ស្រក់ទឹកភ្នែករហាម យ៉ាងសាកសម មិនចាញ់តារាស្រីរូមអាជីពផ្សេងៗទៀតប៉ុន្មាននោះទេ។

ហើយក្រៅពីអាជីពជាអ្នកសម្តែងនេះ កញ្ញា នី មុនីនាថ ក៏អាចបញ្ចូលអារម្មណ៍ ឱ្យទឹកភ្នែកស្រក់ចេញមកភ្លាមៗបានយ៉ាងងាយ ទៅតាមការតម្រូវរបស់សាច់រឿងទាំងមូល។

ប៉ុន្តែកាលពីម្សិលមិញ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង គេបែរជាឃើញកញ្ញាកំពុងថតកុន លេងនៅក្នុងឈុតជាតួកាចទៅវិញ ដែលជាឈុតដកស្រង់ចេញពីការសម្តែងនៅក្នុងរឿងភាគថ្មី «ទាយាទអសុរកាយ» របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥។

ធ្លាប់តែឃើញកញ្ញា នី មុនីនាថ ដើរតួសម្តែងជាតួពូកែស្រក់ទឹកភ្នែក តែពេលនេះមកសម្តែងជាតួកាចវិញ ក៏កាចសមណាស់ដែរ ធ្វើឱ្យអ្នកគាំទ្រកញ្ញាមួយចំនួនសរសើរមិនដាច់ពីមាត់ និងរង់ចាំតាមដានទស្សនាខ្សែភាពយន្តភាគថ្មីនេះ ពេលដាក់បញ្ចាំងជាផ្លូវការនៅពេលខាងមុខ៕

តោះចង់ដឹងមួយប្លង់នេះកញ្ញា នី មុនីនាថ សម្តែងជាតូកាចសមប៉ុណ្ណានោះ យើងមកទស្សនាវីដេអូសកម្មភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ