ថៃ៖ តារាចម្រៀងស្រីល្បីច្រើនឆ្នាំ អ្នកនាង ពេជ្រ សោភា កំពុងមានទីផ្សារការងារខ្លាំង គួរឲ្យកត់សម្គាល់ ជាមួយការចេញសម្ដែងក្នុងកម្មវិធីនានា មិនថា ក្នុងឬក្រៅប្រទេសនោះទេ។

ដោយសារការងារមមាញឹកខ្លាំង បែបនេះហើយ ទើបធ្វើឲ្យម្ចាស់បទ «បីឆ្កែទៅរាំ» រូបនេះ រវល់សឹងរកពេកសម្រាកគ្មាន រហូតដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ទៀតផង។

ជាក់ស្ដែង កាលពីយប់មិញនេះ មិត្តស្រី លោក ឆឹម សក្កដា អ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះសារបង្ហាញពីបញ្ហាសុខភាពរបស់ខ្លួន ដោយរៀបរាប់លើបណ្ដាញសង្គមថា៖ « ឈឺនៅខ្មែរមិនអស់ចិត្តមកឈឺដល់ថៃទៀត ស្អែកថតផង Ok good night សំខាន់ស្បែកជើងអូនស្អាត »

សារមួយនេះស្ដែង ឲ្យគ្រប់គ្នា កាន់តែជ្រាបច្បាស់ថា ទោះអ្នកនាង មិនស្រួលខ្លួនយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែមិនចោលការងារ របស់ខ្លួនដែរ ពិតជាគួរឲ្យសរសើរមែនទែន៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា