ភ្នំពេញ៖ តារាម៉ូដែលស្រី ប្រាសាទ ដាវីន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល នៅពេលនាងប្រកាសខ្លួនចូលសិល្បៈ ក្រោយបាត់មុខ នៅក្នុងវិស័យសិល្បៈ អស់ពេលជាយូរឆ្នាំមកហើយ។

ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ នាងក៏មានភាពមមាញឹក មិនធម្មតាដែរ ជាមួយនឹង ការងារបង្ហាញម៉ូត និងថតស្ពតនានា។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ នៅពេលទៅណាមកណា ប្រាសាទ ដាវីន មិនដែលជិះឡានទំនើបៗដូចជា តារាផ្សេងឡើយ បែរជាជិះម៉ូតូមួយប្រភេទ ជាមួយនឹងការលេងខ្លួន បែបបរទេស។ ការប្រើប្រាស់ម៉ូតូ សឹងតែគ្រប់ពេលបែបនេះ បានធ្វើឲ្យ អ្នកគាំទ្រ ភាគច្រើនឆ្ងល់ថា ហេតុអ្វី នាងមិនជិះឡាន ព្រោះនាងជាតារាល្បីមួយរូប។ ហើយក្នុងនោះ ក៏មានមនុស្សមួយចំនួន បានគិតថា គ្រាន់តែជាស្ទីលរបស់នាង ដែលនាងជិះម៉ូតូ តែមួយរយៈប៉ុណ្ណោះ។

ទោះជាយ៉ាងណា គេក៏សរសើរ ដាវីន ដែលមិនបង្អួតឡានទំនើប បែរជាជិះម៉ូតូធ្វើធម្មតា ខណៈពេល តារាស្រីភាគច្រើន នាំគ្នាបង្ហាញម៉ូតឡាន ស្ទើរតែគ្រប់ស៊េរី៕ 

ប្រាសាទ ដាវីន
ប្រាសាទ ដាវីន
ម៉ូតូប្រាសាទ ដាវីន
ម៉ូតូប្រាសាទ ដាវីន
ម៉ូតូប្រាសាទ ដាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រាសាទ ដាវីន