ចិន៖  ការកកស្ទះចរាចរណ៍នៅទីក្រុងប៉េកាំង អាចនឹងពិបាកទ្រាំខ្លាំងណាស់ ដោយសារមានឡានយ៉ាងតិចណាស់ ៥លានគ្រឿងនៅក្នុងទីក្រុងនេះ។  ការបញ្ចេញផ្សែងពុលគឺជារឿងធំមួយរួចទៅហើយ លើសពីនេះទៀតនោះការស៊ីផ្លេដោយអ្នកបើកបរកាន់តែធ្វើឲ្យការកកស្ទះចរាចរណ៍កាន់តែពិបាកទ្រាំថែមទៀត  ហើយវាបាននាំឲ្យទីក្រុងប៉េកាំង ក្លាយជាទីក្រុងដែលមានសំឡេងរំខានខ្លាំងជាងគេទី៥ លើលោក។

ហេតុនេះហើយនាំឲ្យការិយាល័យគ្រប់គ្រងចរាចរណ៍នៃទីក្រុងប៉េកាំង បានដំឡើងកាមេរ៉ាពិសេសចំនួន ២០គ្រឿងដែលអាចសម្គាល់ និងចំណាំរថយន្តដែលស៊ីផ្លេបាន។

រូបតំណាង

កាមេរ៉ាទាំងនេះត្រូវបានគេដំឡើងនៅក្បែរសាលារៀន និងមន្ទីរពេទ្យជាដើម។ កាមេរ៉ានេះអាចចាប់យកវីដេអូខ្លីមួយដែលបង្ហាញពីរថយន្តដែលបានស៊ីផ្លេ  រួចហើយប៉ូលិសនឹងធ្វើការពិនិត្យដោយផ្ទាល់ថាការស៊ីផ្លេនោះសមហេតុផល ឬអត់ បន្ទាប់មកគេនឹងធ្វើការផាកពិន័យប្រាក់ ១៦ដុល្លារបើសិនជារកឃើញថាអ្នកបើកបរនោះពិតជាបានស៊ីផ្លេមិនសមហេតុផលប្រាកដមែន។

យោងតាមរបាយការណ៍ពី អង្គការសុខភាពពិភពលោកបានលើកឡើងថា មានមនុស្សយ៉ាងតិចណាស់ ២៦០,០០០ ស្លាប់នៅក្នុងប្រទេសចិនដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យប្រទេសនេះក្លាយជាប្រទេសមួយដែលគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកបើកបរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]