(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ក្រាបករណីគ្រឿងញៀន២ករណី នៅស្រុកជើងព្រៃ ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការបង្ក្រាបទាំង២ករណីនេះ ដោយប្រើប្រាស់វិធានញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ ​ ឡូ​ ធារ៉ា​ អាយុ២៤ឆ្នាំ​ នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ (ជនសង្ស័យនេះ​មានដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧), ទី២៖ឈ្មោះ នី​ ឆេង​ អាយុ២៥ឆ្នាំ, ទី៣៖ឈ្មោះ ភ័្តស ផេង អាយុ២២ឆ្នាំ ទាំងពីរនាក់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ, ទី៤៖ឈ្មោះ គុំ​ គន្ធា​ អាយុ៣០ឆ្នាំ​ នៅភូមិដំណាក់ស្នាយ ឃុំដំណាក់ស្នាយ ស្រុកកងមាស, ទី៥៖ឈ្មោះ ជ ស៊ុយទ្រី អាយុ២៦ឆ្នាំ នៅភូមិតា សែន ឃុំសូទិព្វ ស្រុកជើងព្រៃ និងទី៦៖ឈ្មោះ សេង គឹមស៊ាង អាយុ២៥ឆ្នាំ​ នៅភូមិត្រពាំងស្លា ឃុំសំពង់ជ័យ ស្រុកព្រៃឈរ។

ក្រោយការបង្ក្រាបកម្លាំងនគរបាលជំនា្ម ដកហូតបានថ្នាំញៀន០៧កញ្ចប់ (ធំ០២កញ្ចប់ និងតូច០៥កញ្ចប់) និងទូរស័ព្ទដៃ០៤គ្រឿង ម៉ូតូ០២គ្រឿង៕

ជនសង្ស័យ
ជនសង្ស័យ
ថ្នាំញៀន

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]