ចិន៖ ប៉មរូបត្រីពណ៌មាសដ៏ធំ សំកាំងបង្អួតខ្លួនលើអាកាស ស្ថិតក្នុងទីក្រុង Zhenjiang ភាគខាងកើតខេត្ត Jiangsu ប្រទេសចិន កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង និងជាពិសេស ថែមទាំងត្រៀមបំបែកឯកទគ្គកម្មពិភពលោក។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ប៉មរូបត្រីដ៏ធំនេះ ត្រូវបានឌីហ្សាញទម្រង់ម៉ូតឡើងដោយខាង Architectural Design & Research Institute of Tongji University អណ្ដែតលើអាកាស មានទំហំធំជាងគេបង្អស់លើពិភពលោក ដែលមានប្រវែងបណ្ដោយ ៩០ម៉ែត្រ ទទឹង ៤០ម៉ែត្រ និងមានកម្ពស់ ៦២ម៉ែត្រផុតពីដី ជាមួយនឹងទម្ងន់រហូតដល់ទៅ ប្រហែល ២,១០០តោន។

លើសពីនេះ ប៉មត្រីពណ៌មាស ចាំងពន្លឺដ៏ស្រស់ស្អាតនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងលោហៈលង្ហិន ចំនួន ៧,០០០បំណែក ទៅតាមរចនាបថផ្គុំផ្សេងៗគ្នា។

ពិសេសជាងនេះទៅទៀតនោះ បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុក ប៉មត្រីនេះ ក៏កំពុងតែត្រូវបានស្នើដាក់បញ្ចូល ទៅក្នុងកំណត់ត្រាពិភពលោក «Guinness World Records» ដោយសារតែ ទំហំដ៏ធំរបស់វាផងដែរ។

គួរឲ្យដឹងផងដែរថា ប៉មយក្សរូបត្រីដ៏ធំនេះ ត្រូវបានកសាងឡើង ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារធនធានអេកូឡូស៊ី (ឬបរិស្ថាន) នៃអាងទន្លេ Yangtze River Basin ៕

ទស្សនារូបភាពខាងក្រោម៖  

រូបភាព៖ ប៉មរូបត្រីពណ៌មាសដ៏ធំ
រូបភាព៖ ប៉មរូបត្រីពណ៌មាសដ៏ធំ
រូបភាព៖ ប៉មរូបត្រីពណ៌មាសដ៏ធំ
រូបភាព៖ ប៉មរូបត្រីពណ៌មាសដ៏ធំ
រូបភាព៖ ប៉មរូបត្រីពណ៌មាសដ៏ធំ
រូបភាព៖ ប៉មរូបត្រីពណ៌មាសដ៏ធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]