កូរ៉េខាងត្បូង៖ បង្កការភ្ញាក់ផ្អើលសម្រាប់មិត្តៗយុវវ័យ ដែលនិយមតាមដាននិងគាំទ្រចម្រៀង Kpop ដោយកាលពីថ្មីៗនេះ បុរសជនជាតិខ្មែរម្នាក់ ដែលមានហ្វេសប៊ុកឈ្មោះ Kim Woo Jung បានសម្រេចបំណងរបស់ខ្លួន ដោយលោកបានស្កាត់ទៅជួប សមាជិកក្រុមចម្រៀងនារី BlackPink ដោយផ្ទាល់ ដល់ព្រលានយន្តហោះ GIMPO AIRPORT ប្រទេសកូរ៉េខាងត្បូង។

អ្នកគាំទ្រខ្មែររូបសង្ហា

នេះបើយោងតាមការបង្ហោះរបស់ BLINK World ដែលជាហ្វេសប៊ុកផេកអ្នកគាំទ្រក្រុម Blackpink ប្រចាំកម្ពុជាបានសរសេរថា« មាន BLINK ខ្មែរម្នាក់នៅកូរ៉េ គាត់មានសំណាងបានទៅជួប BLACKPINK ផ្ទាល់ពេលដែល BP ចុះពីយន្តហោះមក ហើយដែលសំខាន់ គំនូរដែលគាត់គូរផ្ទាល់កាន់នៅនឹងដៃគាត់ វាបានទៅដល់ដៃរបស់ Lisa កាន់ផ្ទាល់ដៃតែម្ដង ។ ពិតជាសរសើរគាត់ណាស់ ចង់ប្រាប់ថាអត់ច្រណែនអីតិច។ ហើយក៏អរគុណដែលធ្វើឲ្យចែៗយើងស្គាល់ប្លីងកម្ពុជាយើងជាលើកទីពីរ»។

យ៉ាងណាមិញ អ្នកគាំទ្រប្រុសរូបនេះ បានធ្វើឲ្យក្តីប្រាថ្នាខ្លួនក្លាយជាការពិតនេះ ដោយលោកបានស្កាត់ទៅជួបIdol ក្នុងដួងចិត្តរបស់ខ្លួនដោយផ្ទាល់ ថែមទាំងបានជូននូវរូបគំនូរ របស់តារាចម្រៀងស្រីLisa សមាជិកក្រុម Blackpink ដែលខ្លួនខំគូរដោយផ្ទាល់ដៃ ជូនទៅកាន់នាងថែមទៀតផង ពិតជាគួរឲ្យសរសើរពីទឹកស្រលាញ់ គាំទ្ររបស់លោកខ្លាំងមែនទែន៕ 

អ្នកគាំទ្រជនជាតិខ្មែរ
Lisa កាន់រូបគំនូរដែលអ្នកគាំទ្រខ្មែរជូន
Lisa សមាជិកក្រុម Blackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]