ខេត្តកំពត ៖ កូនប្រុសសង្ស័យញៀនថ្នាំចាក់សម្លាប់ម្ដាយនៅស្រុកកំពង់ត្រាច ។ ស្ត្រីម្នាក់ត្រូវបានកូនប្រុសចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត កាលពីវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ។
ស្ត្រីរងគ្រោះត្រូវជាម្ដាយ ត្រូវបានកូនចាក់ត្រូវជាច្រើនកាំបិតស្លាប់នៅលើផ្ទះ ឈ្មោះ រៀម ហែ អាយុ៥០ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
លោក ណុប នឿន នាយរងប៉ុស្តិ៍ដំណាក់កន្ទួតខាងត្បូង បានប្រាប់ឲ្យដឹងថា នៅពេលវេលាកើតហេតុនោះ ប្ដីស្ត្រីរងគ្រោះបានទៅគិតគូររៀបចំធ្វើបុណ្រនៅឯផ្ទះឪពុក ។ លុះពេលបុរសជាប្ដីស្ត្រីរងគ្រោះត្រលប់មកដល់ផ្ទះវិញនៅវេលាម៉ោងជិត១០យប់ ស្រាប់តែឃើញហូរឈាមធ្លាក់ពីលើផ្ទះ ស្រាប់តែឡើងទៅដល់លើផ្ទះឃើញប្រពន្ធត្រូវបានចាក់ត្រូវត្រង់ក និងដើមទ្រូងជាច្រើនកន្លែង ។
លោកនាយរងប៉ុស្តិ៍និយាយប្រាប់ឲ្យដឹងថា កូនប្រុសដែលចាក់សម្លាប់ម្ដាយនោះជាប់ពាក់ព័ន្ធគ្រឿងញៀន ព្រោះជននោះទើបតែបងប្អូនយកពីខេត្តពោធិ៍សាត មកទេ ដោយសាតែនៅខេត្តពោធិ៍សាតអុកឡុករឿងញៀនថ្នាំដែរ ។ តែបើតាមក្រុមសាច់ញាតិខាងស្ត្រីរងគ្រោះបានបញ្ជាក់រឿងអុកឡុកក្នុងផ្ទះរហូតមានប្រើហិង្សា ។ ទោះជាបែបណាជនបង្កដែលត្រូវជាកូននោះបានគេចខ្លួនបាត់ទៅហើយ ៕
ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]