ភ្នំពេញ៖ វីដេអូខ្លីនៅក្នុងរឿង បិសាចគួរឲ្យស្រលាញ់ របស់កញ្ញា រ៉េត ស៊ូហ្សាណា ដែលទើបតែបង្ហោះបានមួយខែត្រឹម គឺគិតចាប់ពីថ្ងៃចេញផ្សាយមកដល់ពេលនេះ បែរជាអាចទទួលបានការទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់តែម្តង។

តាមរយៈវីដេអូដែលបានបង្ហោះចូលទៅក្នុងយូធូបផ្លូវការរបស់ ផលិតកម្មរស្មីហង្សមាស អាចទទួលបានការទស្សនារហូតដល់ទៅជាង ៩០ ម៉ឺនដងឯណោះ។

ក្រៅពីចំនួននៃការទស្សនារាប់ម៉ឺនដងហើយនោះ គេក៏ឃើញមានប្រិយមិត្តអ្នកគាំទ្រ បានបញ្ចេញពាក្យសរសើរជាច្រើន ដល់ស្នាដៃសម្តែងរបស់តារាចម្រៀងវ័យក្មេងរូបនេះថា អាចសម្តែងបានសម និងដូចធម្មជាតិពិតៗ មិនចាញ់តារាប្រឡូកសិល្បៈយូរឆ្នាំប៉ុន្មានទេ។ 

គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលប្រិយមិត្តទស្សនិកជនបានឃើញ កញ្ញា រ៉េត ស៊ួហ្សាណា ប្រឡូកក្នុងវិស័យភាពយន្ត បន្ទាប់ពីកញ្ញាបានប្រឡូកក្នុងសិល្បៈចម្រៀងប្រមាណជិតពីរឆ្នាំមកនេះ គឺក្រោយពីបញ្ចប់ការប្រលងចម្រៀង The Voice Cambodia រដូវកាលទីពីរមក៕

ចង់ដឹងថា វីដេអូរបស់កញ្ញា រ៉េត ស៊ូហ្សាណា នៅក្នុងរឿង បិសាចគួរឲ្យស្រលាញ់ ពិតជាល្អមើលបែបណា បានជាមានអ្នកទស្សនាច្រើនដល់ថ្នាក់នេះនោះ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]