ភ្នំពេញ៖ តារាសម្តែងវ័យក្មេងដែលមានរូបសម្រស់ស្រស់សោភាកញ្ញាសាឡាត់ ស្រីឡាង បានធ្វើឲ្យ តារាសម្ដែងប្រុសរាងខ្ពស់សង្ហា លោក លោក លឹម ជាឡាយ ភ័យរត់សឹងតែផ្អើលខណៈកំពុងតែសម្រាកពីការងារ។

ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារារូបនេះកាន់តែមានភាពមមាញឹកខ្លាំងមិនធម្មតានៅក្នុងការសម្តែង តាមរយៈខ្សែភាពយន្តនានា ស្របពេលដែលប្រជាប្រិយភាពរបស់នាងបានដើរទន្ទឹមគ្នា។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះតារាស្រីស្រស់រូបនេះ បានបង្ហោះវីដេអូមួយដែលបានធ្វើឲ្យមិត្តរួមការងាររបស់ខ្លួនលោកលឹម ជាឡាយ ភ័យយ៉ាងខ្លាំង នៅពេលដែលនាងបានយកសត្វបង្គួយ ដែលមនុស្សភាគច្រើនតែងតែខ្លាច និងមិនហ៊ានសូម្បីតែមើលផងនោះ មកបន្លាច ធ្វើឲ្យតារាប្រុសរូបនេះភ័យរត់ឡើងបះសក់តែម្តង។

តាមរយៈវីដេអូនេះដែរ ធ្វើឲ្យអ្នកមើលភ័យជំនួស ស្របពេលដែលមានការអស់សំណើចយ៉ាងខ្លាំងដែលលោក ជាឡាយ រត់បែបនេះ តែតារាស្រីរូបនេះវិញបែរជាធ្វើធម្មតា សើចសប្បាយទៅវិញ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ជាឡាយ និងស្រីឡាង
លឹម ជាឡាយ
ស្រីឡាង
ស្រីឡាង
ស្រីឡាង បន្លាច ជាឡាយ
ស្រីឡាង បន្លាច ជាឡាយ
ស្រីឡាង បន្លាច ជាឡាយ
ស្រីឡាង បន្លាច ជាឡាយ
ស្រីឡាង បន្លាច ជាឡាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លឹម ជាឡាយ