ឥណ្ឌា៖  បើយើងសម្លឹងមើលទៅកាន់ប្រទេសឥណ្ឌា ដែលជាប្រទេសមួយនៅអាស៊ី មនុស្សភាគច្រើនប្រហែលជាគិតថា ប្រទេសនេះជាប្រទេសដែលក្រីក្រ។​ តែផ្ទុយទៅវិញប្រទេសនេះមានការអភិវឌ្ឍខាងផ្នែកបច្ចេកវិទ្យាលឿនជាងគេបង្អស់លើពិភពលោក។

កាលពីពេលថ្មីៗនេះ ឥណ្ឌាបានបង្ហាញទីក្រុងដ៏ទំនើបមួយ ដែលមើលទៅមិនចាញ់ទីក្រុងទំនើបៗដទៃៗទៀតក្នុងពិភពលោកឡើយ ដែលនោះគឺជាទីក្រុង "Gurgaon" ដែលមនុស្សភាគច្រើនមិនធ្លាប់ឮទាល់តែសោះ។  ទីក្រុងនេះស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងញ៉ូដេលី  ត្រូវបានផ្លាស់ប្តូរពីវាលរហោស្ថាន ទៅជាទីក្រុងបច្ចេកវិជ្ជាដ៏ធំមួយ  នាំមុខគេនៅប្រទេសឥណ្ឌា និងជាតំបន់សម្បូរទៅដោយកន្លែងល្បីៗជាច្រើន។ 

រូបភាពទីក្រុងGurgaon

លោក Salman Akbar នាយកនៃក្រុមហ៊ុនអភិវឌ្ឍដីធ្លីអន្តរជាតិ របស់ឥណ្ឌា ដែលកំពុងអភិវឌ្ឍគម្រោងឧស្សាហកម្ម និងពាណិជ្ជកម្មលំនៅដ្ឋាននៅទីក្រុង Gurgaon ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ 1990 បាននិយាយថា៖ "ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះគឺបានមកពីរដ្ឋាភិបាល ដែលបានខិតខំធ្វើយ៉ាងណាឲ្យប្រទេសឥណ្ឌាក្លាយជាទីក្រុងបច្ចេកវិទ្យាដ៏ល្អជាងគេបំផុតលើពិភពលោក"។

Gurgaon គឺជាតំបន់ដ៏សម្បូរបែបនៃអគារខ្ពស់ៗ និងអាផាតមិនដ៏ប្រណីត ប៉ុន្តែបើយើងក្រឡេកមើល ៥០ ឆ្នាំមុន វាគ្រាន់តែជាតំបន់កសិកម្មតូចមួយដែលត្រូវបានគេបោះបង់ចោលជាច្រើនឆ្នាំ តែឥឡូវនេះទីក្រុងដែលឥណ្ឌាទើបបានបង្ហាញមុខនេះមានអត្រាប្រជាជនច្រើនជាង ១,៥លាននាក់កំពុងរស់នៅទីនោះ។ ជាមួយនឹងផ្ទៃដីជាង ១០០ហិចតា  គេបានសាងសង់អគារពាណិជ្ចកម្ម  និងតំបន់សេដ្ឋកិច្ចពិសេសដែលរួមមកជាមួយនឹងបច្ចេកវិទ្យាជាច្រើន។

សូមទស្សនារូបភាព និង វីដេអូពីទីក្រុង Gurgaonទាំងអស់គ្នា៖ 

រូបភាពទីក្រុងGurgaon
រូបភាពទីក្រុងGurgaon

លោក Salman Akbar បានបន្តទៀតថា៖  "សម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុង Gurgaon គឺពួកគេបានរស់នៅលើផ្ទៃដីដែលមានទំហំ ១២ហិចតា ដែលមានអាផាតមិនចំនួន ១៦០០ ហើយគ្រោងនឹងធ្វើបន្ថែមទៀតលើផ្ទៃដីទំហំ ៥លានម៉ែត្រការ៉េ ដែលវាជាគម្រោងដ៏ធំបំផុតសម្រាប់អ្នករស់នៅក្នុងទីក្រុង Gurgaon"។

លោក Goyal ដែលជាអ្នកធ្វើការ និងរស់នៅក្នុងទីក្រុងជាមួយប្រពន្ធនិងកូនពីរនាក់របស់លោកបាននិយាយថា៖  "យើងមានសាលារៀននៅ Gurgaon ហើយនៅជិតការិយាល័យរបស់ខ្ញុំ  ដូច្នេះយើងមិនចាំបាច់ធ្វើដំណើរច្រើនពេកទេ  និងអ្វីៗគ្រប់យ៉ាងនៅទីនេះពិតជាធ្វើឲ្យខ្ញុំមិនចង់ទៅរស់នៅទីណាទៀតទេ។  មិនត្រឹមតែមានជនជាតិឥណ្ឌាទេដែលរស់នៅ យើងក៏ឃើញមានជនជាតិអាស៊ី  និងអឺរ៉ុប រស់នៅជាមួយគ្នាផងដែរ  ដែលអាចឲ្យយើងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល "​៕

រូបភាពទីក្រុងGurgaon
រូបភាពទីក្រុងGurgaon
រូបភាពទីក្រុងGurgaon
រូបភាពទីក្រុងGurgaon
រូបភាពទីក្រុងGurgaon
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]