(ភ្នំពេញ)៖ មួយរយៈថ្មីៗនេះ រឿងរ៉ាវសម្លៀកបំពាក់ប្រពៃណី បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនោះ មានមហាជនមួយចំនួនតូច បានធ្វើការិះគន់យ៉ាងចាស់ដៃទៅលើ សិល្បករ-សិល្បការិនី ខ្មែរថា យកសម្លៀកបំពាក់របស់ប្រទេសជិតខាងមកស្លៀក។ ផ្ទុយទៅវិញ ចំពោះការរិះគន់ទាំងនេះ គឺហាក់បីដូចជាខុសទាំងស្រុង ខណៈសម្លៀកបំពាក់ប្រពៃណីខ្មែរមានតាំងពីយូរលង់ណាស់មកហើយ និង ជាការយល់ច្រឡំ ពីសំណាក់ក្រុមអ្នករិះគន់តែប៉ុណ្ណោះ។ យ៉ាងណាមិញ ជាមួយនឹងការរិះគន់ ដែលកើតចេញពីការ ខ្វះការពិចារណា មិនបានស្វែងយល់ច្បាស់ពីវប្បធម៌ខ្មែរបែបនេះ បានធ្វើឲ្យសិល្បការិនី ពីរដួងក្តៅចិត្ត និងឈឺចាប់មិនស្ទើរ ខណៈពួកគាត់ បានព្យាយាមផ្សព្វផ្សាយសម្លៀកបំពាក់ខ្មែរជាយូរមក តែបែរជាជ្រៀតចូលបេះដូងអ្នករិះគន់តែជា ជនជាតិខ្មែរទៅវិញ។

ក្នុងនោះផងដែរ ពិធីការិនី និងជាតារាសម្តែង កញ្ញា ណាក់ ស្រីណា បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមថា «ព្រោះតែ ខ្វះជាតិសាសន៍និយមទើបបានទៅជាបែបនេះ?

នេះមិនមែន ជាការឆ្លៀតឱកាសចង់ល្បីល្បាញអីនោះទេ តែខ្ញុំគ្រាន់តែចង់បង្ហាញពីការឈឺចាប់ចំពោះខ្មែរមួយចំនួន ដែលតែងតែឲ្យតម្លៃជាតិសាសន៍ដទៃ ជាងជាតិសាសន៍របស់ខ្លួន ទម្រង់សម្លៀកបំពាក់បែបនេះ ពួកយើងបានប្រើប្រាស់ និងព្យាយាមផ្សព្វផ្សាយច្រើនឆ្នាំមកហើយ តែហាក់បីដូចជាមិនសូវបានជ្រៀតចូលក្នុងបេះដូងរបស់ខ្មែរសោះ បែបជានៅតែចាញ់ឥទ្ធិពលរបស់បរទេសដដែល រូបភាពជាង២ឆ្នាំមុន»។

ទន្ទឹមជាមួយគ្នានេះ ផងដែរ តារាសម្តែង អ៊ឹង និមល ដែលកំពុងតែមានភាពមមាញឹងនឹងការងារសិល្បៈ ក៏មានមតិមិនខុសពី កញ្ញា ណាក់ ស្រីណា ប៉ុន្មានដែរ ដោយនាងបានសរសេរថា «សូមមានមតិយោបលបន្តិច សម្រាប់ទម្រង់បុរាណសិល្បករ-សិល្បការិនី ក៏ដូចជាអ្នកដឹកនាំ តែងតែយកមកសម្តែងក៏ដូចជាផលិតជារឿយៗ ក្នុងបទចម្រៀង ខ្សែភាពយន្ត ក៏ដូចជាកម្មវិធីផ្សេងៗ មុននឹងមាន(រឿងបុព្វេសន្និវាស)»។

តារាសម្តែងរាងខ្ពស់ស្រឡះរូបនេះ បានសរសេរបន្ថែមថា «តែសម្រាប់ អ្នកចាំតែរិះគន់ជាន់ពន្លិចមួយចំនួនតូច ដែលតែងតែបញ្ចេញមតិដោយមិនគិតពិចារណាហើយមិន ដែលបើកភ្នែកមើលទេ គឺបើកតែមាត់ចាំរិះគន់ក្នុងន័យជាន់ពន្លិចមិនដឹងគិតអីរាល់ថ្ងៃហ្នឹង ហើយសម្រាប់សម្លៀកបំពាក់សម័យដើម ដែលខ្មែរយើងយកមកប្រើតែងតែថា ចំឡងពីសៀម សួរថាមានស្គាល់ខ្មែរខ្លួនឯងច្បាស់ទេមុននឹងចេញមករិះគន់ហ្នឹង បើខ្មែរយើងមិនឲ្យតម្លៃគ្នាឯងផង តើមានជាតិសាសន៍ណាគេមកឲ្យតម្លៃយើង??»

សូមគិតនឹងពិចារណាម្តងទៀតសំរាប់ខ្មែរមួយចំនួនតូច ដែលមិនចេះឲ្យតម្លៃសម្រាប់ខ្មែរគ្នាឯងហ្នឹង»៕

ណាក់ ស្រីណា
សារតារាសម្តែង អ៊ឹង និមល
ណាក់ ស្រីណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា