ស្រ្តបឺរីមិនត្រឹមតែជាផ្លែឈើដ៏ឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវគុណប្រយោជន៍ដ៏ល្អ ចំពោះសុខភាពទូទៅទៀតផង។  អ្វីដែលកាន់តែពិសេស  ផ្លែស្រ្តបឺរីត្រូវបានគេយកធ្វើជាភេសជ្ជៈស្រស់ៗដ៏មានរសជាតិឆ្ងាញ់ ដែលអាចផ្តល់អត្ថប្រយោជន៍ជាពិសេសសម្រាប់សុខភាពស្រ្តីមានផ្ទៃពោះយ៉ាងសម្បូរបែប ដែលអ្នកមិនគួរមើលរំលងដូចជាជួយដល់ការលូតលាស់របស់ទារក និងការពារស្រ្តីមានផ្ទៃពោះពីជំងឺផ្សេងៗផងដែរ។

រូបភាពតំណាង

ដូច្នេះ ចូរស្វែងយល់បន្ថែមនូវអត្ថប្រយោជន៍របស់ទឹកស្រ្តបេរី ចំពោះស្រ្តីមានផ្ទៃពោះដូចខាងក្រោម៖

១/ ការពារពីភាពស្លេកស្លាំង

នៅក្នុងទឹកស្រ្តបេរីមានផ្ទុកនូវជាតិដែកយ៉ាងច្រើន ដែលអាចប្រឆាំងទៅនឹងភាពស្លេកស្លាំងរបស់ស្រ្តីមានផ្ទៃពោះ។

ជាមួយគ្នានេះផងដែរ ការញ៉ាំទឹកស្ត្របឺរី មិនត្រឹមតែអាចបង្ការភាពស្លេកស្លាំងនោះទេ វាក៏អាចជួយឲ្យម្តាយ និងកូនមានសុខភាពល្អរួមទាំងអាចទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់ទៀតផង។

រូបភាពតំណាង

២/ បន្ថយកម្រិតកូឡេស្តេរ៉ូល

ទឹកស្ត្របេរីមានជាតិស្ករ និងជាតិកាកសរសៃខ្ពស់ ដែលល្អសម្រាប់ការពារមិនឲ្យមានបញ្ហាការលើសកម្រិតកូឡេស្តេរ៉ូលនៅក្នុងរាងកាយ។

៣/ ការពារពីជំងឺមហារីក

ទឹកស្រ្តបឺរីក៏ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយទប់ស្កាត់ការកើតមានជំងឺមហារីកចំពោះស្រ្តីមានផ្ទៃពោះ ដូចជាជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូនជាដើម។

រូបភាពតំណាង

៤/ ជួយដល់សុខភាពភ្នែកទារក

វីតាមីន C ដែលមានផ្ទុកនៅក្នុងទឹកស្រ្តបឺរីគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម និង អាចជួយដល់សុខភាពភ្នែករបស់ទារកឲ្យមានសុខភាពល្អ និងធ្វើឲ្យមានភាពប្រសើរឡើងនៃការមើល។

៥/ កាត់បន្ថយអាការក្អួតចង្អោរ

ទឹកស្រ្តបេរីស្រស់ៗ រសជាតិដ៏ឆ្ញាញ់រួមជាមួយនឹងសារធាតុដ៏ល្អជាច្រើន ដែលវាមានផ្ទុកគឺអាចធ្វើឲ្យស្រ្តីមានផ្ទៃពោះ មានភាពធូរស្បើយពីអាការក្អួតចង្អោរ បានយ៉ាងមានប្រសិទ្ធភាព។

រូបភាពតំណាង

ចូរអានកំណត់់សម្គាល់ទាំងនេះ!

ជាការពិត ទឹកស្រ្តបេរីបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចដែលបានរៀបរាប់ខាងលើ ប៉ុន្តែអ្វីដែលអ្នកចាំបាច់ត្រូវដឹងបន្ថែមនោះគឺការប្រុងប្រយ័ត្នមុននឹងទទួលទាន ព្រោះនៅលើផ្លែឈើអាចមានផ្ទុកនូវសារធាតុគីមី ដែលអាចបង្កឲ្យមានគ្រោះថ្នាក់។ ដូច្នេះហើយ អ្នកត្រូវតែប្រាកដថាផ្លែឈើនោះត្រូវបានលាងសម្អាតបានល្អមុននឹងយកមកធ្វើជាភេសជ្ជៈសម្រាប់ទទួលទាន។

ម្យ៉ាងវិញទៀត អ្នកមិនត្រូវទទួលទានច្រើនពេកនោះទេ ព្រោះវាអាចបណ្តាលឲ្យលើសកម្រិតជាតិស្ករក្នុងឈាម ដែលជាហេតុនាំឲ្យកើតមានបញ្ហាផ្សេងៗ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]