ស្ទឹងត្រែង៖ មួយរយៈនេះ បន្ទាប់ពីចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ បាននាំភរិយាបណ្តូលចិត្តរបស់ខ្លួន ធ្វើដំណើរកម្សាន្តជុំវិញទីកន្លែង តាមបណ្តាខេត្តឆ្ងាយៗជាច្រើនកន្លែង នៅក្នុងស្រុក ដើម្បីប្តូរបរិយាកាសខ្លះ យ៉ាងសប្បាយរីករាយ។

ជាក់ស្តែង កាលពីម្សិលមិញនេះលោក ឆាយ វីរៈយុទ្ធ និងភរិយាជាទីស្រលាញ់បានបណ្តើរគ្នាយ៉ាងត្រសង ទៅលេងដល់ ខេត្តស្ទឹងត្រែងឯណោះ ដោយបានជិះទូកកម្សាន្ត កាត់កណ្តាលទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត គួរឱ្យចង់គយគន់ខ្លាំងណាស់។

ហើយមុនពេលធ្វើដំណើរកម្សាន្ត មកកាន់ខេត្តស្ទឹងត្រែងលោក ឆាយ វីរៈយុទ្ធ ក៏បាននាំភរិយាដើរលេងឆ្លងខេត្តធំៗចំនួន២ផ្សេងទៀត រួចមកហើយផងដែរ គឺខេត្តសៀមរាប និងខេត្តក្រចេះ។

រកឯណាបានស្វាមីល្អៗបែបនេះ ខ្លាចប្រពន្ធអផ្សុក ទោះជាប់រវល់នឹងការងារសិល្បៈខ្លាំង ក៏ឆ្លៀតពេលនាំទៅដើរកម្សាន្ត សម្រាកលំហែអារម្មណ៍ដែរ ហើយទៅលេងសឹងគ្រប់ខេត្ត និងសុទ្ធតែខេត្តដែលនៅឆ្ងាយៗពីរាជធានីភ្នំពេញ ដែលមានទេសភាពធម្មជាតិយ៉ាងស្រស់ស្អាតខ្លាំងថែមទៀតផង៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នាទើបដឹងថា កំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ ស្រលាញ់ភរិយាខ្លាំងប៉ុណ្ណា៖  

ឆាយ វីររៈយុទ្ធ ន​ិងភរិយា
ឆាយ វីររៈយុទ្ធ ន​ិងភរិយា
ឆាយ វីររៈយុទ្ធ ន​ិងភរិយា ជីះទូកលេងនៅខេត្តស្ទឹងត្រែង
ឆាយ វីរៈយុទ្ធ ន​ិងភរិយា
ឆាយ វីរៈយុទ្ធ ន​ិងភរិយា
ឆាយ វីរៈយុទ្ធ ន​ិងភរិយា
ឆាយ វីរៈយុទ្ធ ន​ិងភរិយា
ឆាយ វីរៈយុទ្ធ ន​ិងភរិយា
ភរិយា ឆាយ វីរៈយុទ្ធ
ឆាយ វីររៈយុទ្ធ ន​ិងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ