ភ្នំពេញ ៖ អតីតកីឡាករប្រដាល់ លោក ជា ស្រួច បានបកស្រាយ ទាក់ទងនឹង​គ្រោះថ្នាក់ចរាចរណ៍ ប្អូនប្រុស សាន សុម៉ាលី ដោយលោកបញ្ជាក់ថា លោក មិនបានពាក់ព័ន្ធនឹងរឿងនេះ ឬក៏ដើរជាមួយនឹង ប្អូនប្រុសនាងនោះទេ ពេលថ្ងៃកើតហេតុ។

យ៉ាងណាមិញ ក្នុងន័យចោទប្រកាន់មួយនេះ លោក ជា ស្រួច ចេញមុខមកអះអាង ដើម្បីលាងសម្អាតរឿងអាស្រូវ តាមរយៈហ្វេសប៊ុករបស់លោកថា៖ « ជំរាបសួរសម្តេចទ្រង់ឯកឧត្តម និងលោកជំទាវព្រម ទាំងពុកម៉ែបងប្អូនជាទីគោរពអំពីខ្ញុំបាទ ថ្ងៃនេះខ្ញុំបាទសុំបកស្រាយពី បទពាក់ព័ន្ធជាមួយសាន សុម៉ាលី ដំបូងប៉ាសាន សុម៉ាលីហៅខ្ញុំ ទៅលេងអូស្មាច់ថ្ងៃចុងក្រោយចូលឆ្នាំ ហើយការរាប់អានរវាងខ្ញំជាមួយ សាន សុម៉ាលីជាង៣០ឆ្នាំ ហើយតាំងពីឪពុកម្តាយខ្ញំនៅរស់រហូតដល់គាត់ស្លាប់មិនសមមកនិយាយ រឿងមិនពិត សូម្បីតែទៅនិងថាទៅជាមួយខ្ញុំតាមពិតខ្ញុំទៅម្នាក់ឯងគត់ ហើយពេលប្អូនគ្រោះថ្នាក់ចរាចរណ៍ និយាយថាគេវាយបាក់ជើងបាក់ដៃ ហើយពេលកើតរឿងថាខ្ញុំមិនចូល តាមពិតនិយាយគ្នាសោះ ហើយចង់សួរថាប្រាប់សារព័ត៌មានបែបនេះ បានន័យ​ថាចង់ចោទខ្ញុំមែនទេ? សូមផ្តាំថា!កុំយកភាសាស្រវឹងមកនិយាយ បំផ្លាញកិត្តយសខ្ញុំប្រយ័ត្នបកវិញកុំថាប្អូនចិត្តអាក្រក់ ព្រោះស្រុកយើងមានច្បាប់ណាបង »។

គួរបញ្ជាក់ផងដែរថា ប្អូនប្រុស សាន សុម៉ាលី បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរបួសធ្ងន់ធ្ងរ តែក្នុងនោះ​ រូបនាងមិនបានគិតថា ហេតុការណ៍នេះ ជារឿងគ្រោះថ្នាក់ទេ តែមានអ្នកចង់ធ្វើបាបប្អូននាង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ជា ស្រួច
ជា ស្រួច និង ឪពុកម្ដាយ
ជា ស្រួច 
សាន សុម៉ាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន សុម៉ាលី