ចិន៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា អតីតតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាតអ្នកនាងគង់ ចាន់ស្រីមុំ កំពុងតែពរពោះកូនស្រីនៅក្នុងផ្ទៃ ដោយស្ថិតក្រោមការមើលថែពីស្វាមីយ៉ាងកក់ក្តៅបំផុត។

មកទល់នឹងពេលនេះនាងពរពោះបាន២៨សប្តាហ៍ទៅហើយ ក៏ប៉ុន្តែតារារូបនេះ នៅតែមានរូបសម្រស់ស្រស់ស្អាត ជាមួយនឹងការតែងខ្លួនរបស់នាង មិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់នាងផ្ទាល់ បានបង្ហោះពីការបង្ហាញជីវិតបែបសាមញ្ញ និងផ្អែមល្អែមខ្លាំងជាមួយនឹង លោកគឹម សីហា ដែលជាស្វាមី នៅឯក្រៅប្រទេស ខណៈដែលនាងកំពុងពរពោះជិតគ្រប់ខែផងនោះ។

តាមរយៈសារដែលនាងបានភ្ជាប់នោះបានឲ្យដឹងថា និងមិនត្រឹមតែទៅដើរលេងធម្មតានោះទេ គឺនាងបានទៅរកស៊ីផលិតផលរបស់នាងផងដែរ នៅក្នុងនោះនាងបាននិយាយយ៉ាងដូច្នោះថា៖«ដំណើរកម្សាន្ត និងដំណើររកស៊ី ស្របគ្នាក្នុងពេលតែមួយ មុនវិស្សមកាលដ៏យូរចូលមកដល់»។

ប៉ុន្តែក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន បានបង្ហាញភាពព្រួយបារម្ភ ដោយនិយាយថា ពួកគេ​មិនចង់ឲ្យនាង ដើរឆ្លងប្រទេសបែបនេះនោះទេ ខណៈជិតគ្រប់ខែទៅហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
ស្រីមុំ និងស្វាមី នៅក្រៅប្រទេស
ស្រីមុំ និងស្វាមី នៅក្រៅប្រទេស
ស្រីមុំ និងស្វាមី នៅក្រៅប្រទេស
ស្រីមុំ និងស្វាមី នៅក្រៅប្រទេស
ស្រីមុំ និងស្វាមី នៅក្រៅប្រទេស
ស្រីមុំ និងស្វាមី នៅក្រៅប្រទេស
ស្រីមុំ និងស្វាមី នៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ