បរទេស៖ ខែ្សបម្រើ Paul Pogba បានចេញមុខបដិសេធពីរឿងដែលថា រូបគេនឹងចាកចេញពីក្រុមបិសាចក្រហម Manchester United នារដូវកាលក្រោយ។ 

កីឡាករថៃ្លជាងគេរបស់ Man Utd ដែលទិញមកពីក្រុម Juventus កាលពីឆ្នាំ២០១៦ បានបង្ហាញទម្រង់លេងល្អខ្លះ និងមិនល្អខ្លះនារដូវកាលនេះ ដែលធើ្វឲ្យមានពាក្យចចាមអារ៉ាមមួយចំនួនបានចុះផ្សាយថា លោក Jose Mourinho អាចនឹងលក់រូបគេចេញពីក្លិប នាទីផ្សារដោះដូរកីឡាករបើក។ 

Mourinho និង Pogba

យ៉ាងណាក្ដី Pogba បានបង្ហាញទម្រង់លេងល្អវិញនាប៉ុន្មានប្រកួតចុងក្រោយ ជាពិសេសក្នុងការប្រកួតដែល Man Utd បំបាក់ Spur វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ក្នុងកីឡដ្ឋាន Wembley កាលពីថៃ្ងសៅរ៍ សប្ដាហ៍មុន។

ក្នុងកម្មវិធីទូរទស្សន៍មួយ ខែ្សបម្រើជម្រើសជាតិបារាំង បាននិយាយថា៖ «ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងក្រុម Manchester United, ខ្ញុំគិតតែពេលបច្ចុប្បន្នប៉ុណ្ណោះ។ ការដោះដូរ មិនស្ថិតក្នុងគំនិតរបស់ខ្ញុំឡើយ»៕  

Pogba និយាយក្នុងកម្មវិធីមួយ
Pogba និយាយក្នុងកម្មវិធីមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]