ស្វីស៖ ក្រុមហ៊ុនទើបបង្កើតថ្មីមួយ ឬ Start-up ដែលមានឈ្មោះថា SeaBubbles បានធ្វើការសាកល្បងតាក់ស៊ីទឹករបស់គេនៅក្នុងប្រទេសស្វីស កាលពីពេលថ្មីៗនេះ ហើយគេមានគម្រោងថានឹងដាក់ឲ្យប្រើនៅក្នុងប្រទេសស្វីស បើសិនជាការសាកល្បងទទួលបានជោគជ័យច្រើន។

តាក់ស៊ីទឹកនេះដំណើរការដោយអគ្គិសនី ហើយវាអាចធ្វើដំណើរបានក្នុងល្បឿនលឿនដោយលើកខ្លួនវាពីលើទឹក។ ការលើកខ្លួនពីលើទឹកនេះ ក៏អាចរក្សាលំនឹងបានល្អ ហើយកាត់បន្ថយការពុលសមុទ្រផងដែរ។

តាក់ស៊ីទឹក

បើទោះជាវាទទួលបានការគាំទ្រច្រើន ដោយសារការមិនបំពុលបរិស្ថាន និងមិនបញ្ចេញសម្លេងខ្លាំងក៏ដោយ ក៏តាក់ស៊ីប្រភេទនេះនៅតែជួបប្រទះនឹងបញ្ហាដែរ  ដោយសារតែវាត្រូវតែធ្វើការបើកបរក្នុងល្បឿនមួយលឿន ដើម្បីរក្សាលំនឹងរបស់វា ក៏ប៉ុន្តែច្បាប់នៅក្នុងតំបន់បានធ្វើការកំណត់ល្បឿននៃការបើកបរលើបឹង និងទន្លេឲ្យនៅត្រឹមល្បឿនមួយទាបប៉ុណ្ណោះ៕

ខាងក្រោមជាវីដេអូនៃការសាកល្បងតាក់ស៊ីទឹកនេះ៖

តាក់ស៊ីទឹក
តាក់ស៊ីទឹក
តាក់ស៊ីទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]