ជប៉ុន៖ លោកយាយ Nabi Tajima ជនជាតិជប៉ុន ដែលត្រូវបានគេស្គាល់ និងចាត់ទុកដាក់ថា ជាមនុស្សដែលមានវ័យចំណាស់ជាងគេបង្អស់លើលោក ទីបំផុតបានទទួលបានរមណភាពហើយ នៅអាយុត្រឹម ១១៧ឆ្នាំ។

បើយោងតាមប្រភពសារព័ត៌មាន លោកយាយ Nabi Tajima បានស្លាប់នៅអាយុ ១១៧ឆ្នាំ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយ កាលពីល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុននេះ ក្នុងទីក្រុង Kikai ភាគខាងត្បូងប្រទេសជប៉ុន។

រូបភាព៖ លោកយាយ Nabi Tajima

លោកយាយ Nabi Tajima ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ តាំងតែពីខែមករា កន្លងទៅនេះមកម៉្លេះ បន្ទាប់ពីលោកយាយមានអាការ ឬសភាពកាន់តែទ្រុឌទ្រោម។ ប៉ុន្តែទាក់ទងទៅនឹងការស្លាប់របស់លោកយាយទៀតសោត ត្រូវបានគេដឹងថា ស្លាប់ដោយសារតែ ភាពជរា ឬវ័យកាន់តែចាស់របស់គាត់តែប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា លោកយាយ Nabi Jajima បានកើតនៅថ្ងៃទី៤ សីហា ឆ្នាំ១៩០០ (មកទល់ពេលនេះ អាយុ១១៧ឆ្នាំ និង ២៦០ថ្ងៃ)។ លោកយាយមានកូនចំនួន៩នាក់ ដោយក្នុងនោះរួមមាន កូនប្រុស ៧នាក់ និងកូនស្រី ២នាក់។

បន្ថែមលើនេះ លោកយាយក៏មានកូនចៅខ្សែស្រឡាយ (ចៅទួតចៅលា) តៗជំនាន់ សរុបទាំងអស់ចំនួន ១៦០នាក់ផងដែរ។

គួរឲ្យដឹងបន្ថែមថា លោកយាយ Tajima បានស្នងតំណែងក្លាយជាមនុស្សទី៣ ជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក មានវ័យចាស់ជាងគេបង្អស់ ដែលនៅរស់រានមានជីវិត រាប់គិតចាប់តាំងពីខែកញ្ញា ឆ្នាំកន្លងទៅ បន្ទាប់ពីលោកយាយ Violet Brown (នៅប្រទេសហ្សាម៉ាអ៊ីក ឬ Jamaica ចាម៉ាយ៍កា) និងលោកយាយ Emma Martina Luigia Morano (នៅប្រទេសអ៊ីតាលី) បានទទួលមរណភាពនៅអាយុ ១១៧ឆ្នាំដូចគ្នា។

ពោលគឺមានន័យថា យោងតាមកំណត់ត្រាពិភពលោក លោកយាយ Tajima ឈរនៅលេខរៀងទី៣ ដែលមានអាយុវែងជាងគេបង្អស់លើលោក (លេខ១ បានទៅលើលោកយាយ Jeanne Calment ស្លាប់នៅអាយុ ១២២ឆ្នាំ និងលេខ២ បានទៅលើលោកយាយ Sarah Knauss ស្លាប់នៅអាយុ ១១៩ឆ្នាំ) ៕

ទស្សនាវីដេអូខាងក្រោម៖ 

រូបភាព៖ លោកយាយ Nabi Tajima
រូបភាព៖ លោកយាយ Nabi Tajima
រូបភាព៖ លោកយាយ Nabi Tajima

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]