អេស្ប៉ាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez ជឿជាក់ថា ក្រុម Real Madrid នឹងយកពាន Champions League ជាលើកទី១៣ ក្នុងរដូវកាលនេះឲ្យបាន។

អ្នកគ្រប់គ្រងក្លិបវ័យ៧១ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសមួយថា ក្រុម Real Madrid កំពុងតែចារប្រវត្តិសាស្ត្រនៅក្នុងពិភពបាល់ទាត់ ដោយសារតែក្រុមមួយនេះបានឈ្នះពាន Champions League ចំនួនពីររដូវកាលជាប់ៗគ្នា ដែលគ្មានក្រុមណាមួយអាចធ្វើបានទេ។ 

យ៉ាងណាមិញ លោក Perez បានបន្តថា ក្រុម Bayern Munich គឺជាក្រុមដ៏ខ្លាំងមួយ ហើយមានប្រវត្តិសាស្ត្រល្អគ្រាន់បើក្នុងក្របខ័ណ្ឌនេះ ដូច្នេះក្រុម Real Madrid ត្រូវតែធ្វើការងារធ្ងន់បន្តិច។ 

ការប្រកួតរវាងក្រុម Bayern Munich និង Real Madrid កាលពីលើកមុន

ប៉ុន្តែអ្នកគ្រប់គ្រងក្លិបរូបនេះនៅតែមានការជឿជាក់លើក្រុមខ្លួន ដោយនិយាយថា ក្រុម Real Madrid មានទាំងគ្រូបង្វឹកល្អ កីឡាករល្អ ព្រមទាំងមានអ្នកគាំទ្រល្អទៀត ដូច្នេះវាធ្វើឲ្យក្រុមទាំងមូលមានកម្លាំងចិត្ត ដើម្បីទទួលវបាននូវជោគជ័យក្នុងក្របខ័ណ្ឌនេះឲ្យខានតែបាន។

លោក Perez និងលោក Zidane
លោក Perez និងកីឡាករ Ronaldo

Real Madrid នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីជួបប្រកួតជាមួយក្រុម Bayern Munich ក្នុងជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League នៅវេលាម៉ោង ១:៤៥ យប់ថ្ងៃទី២៥ ឆ្លងចូល២៦ ខែមេសាខាងមុខនេះ៕

ការប្រកួតរវាងក្រុម Bayern Munich និង Real Madrid កាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]