ប្រតិកម្មអាល្លែកហ្ស៊ីគឺជាបញ្ហាដ៏សំខាន់មួយ ដែលមនុស្សមួយចំនួនតែងតែជួបប្រទះ។  ប្រតិកម្មអាល្លែកហ្ស៊ីធម្មតា អាចបណ្តាលឲ្យប៉ះពាល់ដល់ច្រមុះ សួត បំពង់ក ត្រចៀក ស្រទាប់ក្រពះ និង ស្បែកជាដើម ហើយរោគសញ្ញានៃបញ្ហាអាល្លែកហ្ស៊ីមានដូចជា ហៀរសំបោរ កណ្តាស់ រមាស់ ហូរទឹកភ្នែក ភ្នែកក្រហម ឡើងកន្ទួល ឬរោលលើស្បែក ហើម និង ដង្ហើមខ្លី។ គួរបញ្ជាក់ផងដែរថា រោគសញ្ញាទាំងនេះអាចកើតឡើងពីស្រាលរហូតដល់សភាពធ្ងន់ធ្ងរ អាស្រ័យទៅលើអាការនៃអាល្លែកហ្ស៊ី។

ទន្ទឹមនឹងនេះផងដែរ ដើម្បីព្យាបាលបញ្ហាអាល្លែកហ្ស៊ីក៏ដូចជាកាត់បន្ថយរោគសញ្ញារបស់វា អ្នកអាចទទួលទានអាហារដូចខាងក្រោម៖

១/ ផ្លែប៉ោម

ការទទួលទានផ្លែប៉ោមមួយផ្លែនៅក្នុងមួយថ្ងៃអាចជួយថែរក្សាប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ និង ជួយការពារពីបញ្ហាអាល្លែកហ្ស៊ីផងដែរ ព្រោះវាមានផ្ទុកនូវសារធាតុម្យ៉ាង ដែលមានប្រសិទ្ធភាពក្នុងការប្រឆាំងទៅនឹងអាល្លែកហ្ស៊ី។ ដូច្នេះជាជម្រើសដ៏ល្អ អ្នកគួរតែទទួលទានផ្លែប៉ោម ឬទឹកផ្លែប៉ោមស្រស់ៗ ឲ្យបានជាប្រចាំថ្ងៃ។ 

រូបភាពតំណាង

២/ រមៀត

រមៀតមិនត្រឹមតែអាចការពារពីបញ្ហាអាល្លែកហ្ស៊ីបានប៉ុណ្ណោះទេ វាថែមទាំងអាចកាត់បន្ថយរោគសញ្ញានៃអាល្លែកហ្ស៊ី និង ជួយកាត់បន្ថយភាពតានតឹងបានផងដែរ។ ហេតុនេះ ដើម្បីទទួលបានអត្ថប្រយោជន៍មួយនេះ អ្នកអាចទទួលទានទឹកដោះគោរមៀតក្តៅឧណ្ហៗ ដោយគ្រាន់តែយកម្សៅរមៀត ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកដោះគោក្តៅឧណ្ហៗមួយកែវ រួចទទួលទានជារៀងរាល់ថ្ងៃ។

៣/ ខ្ទឹមស

ខ្ទឹមគឺជាអាហារប្រឆាំងនឹងប្រតិកម្មអាល្លែកហ្ស៊ីមួយផ្សេងទៀត ដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហាររបស់អ្នក។ សមត្ថភាពរមៀតវាជួយក្នុងការរារាំងសកម្មភាពរបស់អង់ហ្ស៊ីមមួយចំនួន ដែលបង្កើតការរលាកនៅក្នុងរាងកាយក៏ដូចជាជួយការពារប្រតិកម្មអាល្លែកហ្ស៊ីផងដែរ។

ហេតុនេះ អ្នកអាចទទួលទានខ្ទឹមសឆៅសមល្មម ជារៀងរាល់ថ្ងៃ ដើម្បីប្រឆាំងនឹងអាល្លែកហ្ស៊ី។  

រូបភាពតំណាង

៤/ ក្រូចឆ្មារសម្បកលឿង (Lemon)

អ្នកអាចទទួលទានទឹកក្រូចឆ្មារសម្បកលឿងជារៀងរាល់ថ្ងៃ ដើម្បីព្យាបាលអាការអាល្លែកហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាព ព្រោះវាមានផ្ទុកនូវវីតាមីន C និង សារធាតុប្រឆាំងអុកស៊ីតកម្ម។

រូបភាពតំណាង

៥/ ត្រីសាម៉ុង

ត្រីសាល់ម៉ុនគឺជាប្រភេទត្រី ដែលសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ ពពួកអាស៊ីតខ្លាញ់នេះ មានតួនាទីជាអ្នកប្រយុទ្ធប្រឆាំងនឹងការរលាក រួមជាមួយនឹងការកាត់បន្ថយអាល្លែកហ្ស៊ីទៀតផង។

ការទទួលទានត្រីសាម៉ុងយ៉ាងហោចណាស់ពីរទៅបីចំណិតល្មមជារៀងរាល់សប្ដាហ៍គឺអាចជួយអ្នកឲ្យចៀសពីបញ្ហាអាល្លែកហ្ស៊ីបាន។

រូបភាពតំណាង

៦/ តែបៃតង

អ្នកជំងឺដែលមានប្រតិកម្មអាល្លែកហ្ស៊ីត្រូវតែបន្ថែមតែបៃតងនៅក្នុងរបបអាហាររបស់ពួកគេ ឬទទួលទានតែបៃតង ២ពែងជារៀងរាល់ថ្ងៃ (ដើម្បីធ្វើឱ្យតែមានប្រសិទ្ធភាពថែមទៀត អ្នកអាចលាយទឹកឃ្មុំ និងទឹកក្រូចឆ្មារសម្បកលឿងបន្តិច) ដើម្បីជួយបង្កើនប្រព័ន្ធភាពស៊ាំ និងជួយព្យាបាលអាល្លែកហ្ស៊ី។

៧/ ដំឡូងផ្អែម ឬដំឡូងជ្វា

ដំឡូងជ្វាមានផ្ទុកនូវប៉ូតាស្យូម ម៉ង់ហ្គាណែស វីតាមីន C និង វីតាមីន B6 ដែលសុទ្ធសឹងតែផ្តល់អត្ថប្រយោជន៍ក្នុងការទប់ស្កាត់បញ្ហាអាល្លែកហ្ស៊ីបានយ៉ាងល្អ។ ហេតុនេះ អ្នកគួរតែទទួលទានដំឡូងជ្វាឲ្យបានជាប្រចាំថ្ងៃ ដើម្បីការពារបញ្ហាអាល្លែកហ្ស៊ី។ 

រូបភាពតំណាង

៨/ ខ្ញី

ជាការពិតដោយសារខ្ញីមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងទៅនឹងការរលាក ទើបវាក្លាយទៅជាអាហារដ៏ល្អបំផុតក្នុងការការពារទៅនឹងបញ្ហាអាល្លែកហ្ស៊ី។

ដូច្នេះដើម្បីទទួលបានអត្ថប្រយោជន៍របស់វា អ្នកអាចបន្ថែមខ្ញីនៅក្នុងរបបអាហារប្រចាំថ្ងៃ ឬទទួលទានតែខ្ញី ២ពែងជារៀងរាល់ថ្ងៃ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]