អេស្ប៉ាញ៖ ខែ្សបម្រើ Luka Modric បានបង្ហើបនូវមហិច្ឆតារបស់ខ្លួនក្នុងការលេងឲ្យក្រុមអធិរាជស Real Madrid ហើយបានបញ្ជាក់ទៀតថា ត្រូវតែបង្ហាញទម្រង់លេងឲ្យបានល្អគ្រប់ការប្រកួត ដើម្បីអោយក្លិបទុកចិត្ដ។ 

Luka Modric

ខែ្សបម្រើជម្រើសជាតិក្រូអាតនេះ បានពន្យល់ថា នរណាម្នាក់ដែលមិនអាចបង្ហាញនូវទម្រង់លេងក្នុងកម្រិតខ្ពស់នោះ នឹងត្រូវចាកចេញពីក្លិប។

«ក្នុង Real Madrid អ្នកត្រូវតែបង្ហាញទម្រង់លេងក្នុងកម្រិតខ្ពស់គ្រប់ការប្រកួត ព្រោះថាប្រសិនបើមិនដូច្នេះទេ អ្នកនឹងត្រូវក្លិបបណ្ដេញចេញ» សម្ដី Modric និយាយទៅកាន់ទូរទស្សន៍ SVT Sport។  

Luka Modric

យ៉ាងណាមិញ Modric ក៏បាននិយាយអំពីការប្រកួត Champions League ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រុម Bayern Munich ផងដែរ។ 

អតីតកីឡាកររបស់ក្រុម Tottenham បានលើកឡើងថា ក្រុមរបស់គេគឺជាក្រុមដំបូងបង្អស់ដែលអាចការពារតំណែងជើងឯក Champions League ហើយវាជាអ្វីដែលអស្ចារ្យខ្លាំងណាស់សម្រាប់រូបគេ៕ 

Luka Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]