ភ្នំពេញ៖ តារាចម្រៀងនិងជា ពិធីករ លោក ជួប ចាន់កក្កដា ហៅ រ៉ូលីន សព្វថ្ងៃលោកកាន់តែទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងពីអ្នកគាំទ្រជាមួយ បទចម្រៀងថ្មីៗរបស់លោក ដែលចេញលក់នៅលើទីផ្សារ និងធ្វើជាពិធីករនៅក្នុងកម្មវិធីទូរទស្សន៍ផ្សេងៗ។

ដោយឡែក កាលពីម្សិលមិញនេះ ផ្អែកលើគណនីអ៊ីនស្តារក្រាមរបស់ តារាពហុជំនាញរូបនេះ បានបង្ហោះរូបម្តាយរបស់ខ្លួនមួយសន្លឹកនៅក្នុង Story ដោយអមជាមួយសារយ៉ាងក្រៀមក្រំថា៖ “ពីមុនឲ្យតែមកពីច្រៀងយប់ជ្រៅ ដឹងតែម៉ាក់ហៅ (មកពីច្រៀងវិញហើយកូន?) តែ៩ខែជាងហើយម៉ាក់អើយ ដែលកូនលែងបានឭសំនួរម៉ែសួរទៀត ផ្ទះមួយនេះនៅតែម្នាក់ឯងដូចជាស្ងាត់ពេកហើយម៉ាក់អើយ”។

យ៉ាងណាមិញ សារទាំងនេះបានបញ្ជាក់ថា បើទោះជាម្តាយរបស់លោក រ៉ូលីន បានទទួលមរណភាពជាង៩ខែទៅហើយក្តី ក៏ប៉ុន្តែរូបលោកនៅតែចងចាំពាក្យសម្តីរបស់ម្តាយខ្លួនគ្រប់ម៉ាត់ មិនដែលភ្លេចនោះទេ៕

រ៉ូលីន
រ៉ូលីន
រូបដែលរ៉ូលីនបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន