ភ្នំពេញ៖ ថ្ងៃសៅរ៍ ទី ២១ មេសា អ្នកចូលរួមច្រើនជាង ៥០០នាក់ ដែលបូករួមទាំងដៃគូពាណិជ្ជកម្ម  តំណាងចែកចាយ និងអ្នកសារព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មនៅសណ្ឋាគារ NagaWorld ។ ក្នុងពិធីជួបជុំញ៊ាំអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរ គឺជាខួបគម្រប់ ៧ឆ្នាំរបស់ i-Qlick ហើយវាក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធិផលនៃឆ្នាំចាស់ និងសម្រាប់ការថ្លែងអំណរគុណដល់អ្នកដែលតែងតែគាំទ្រដល់ i-Qlick ពីដៃគូពាណិជ្ជកម្ម។

តំណាងចែកចាយរបស់ Canon’s i-Qlick រៀបចំខួបគម្រប់7ឆ្នាំនៅសណ្ឋាគារណាហ្គាវើល

លោក Satoru Takeda ដែលជាអនុប្រធានប្រចាំតំបន់ CII Group នៃ Canon Singapore បានថ្លែងថា៖

«កម្មវិធីនេះគឺមិនមែនត្រឹមតែជាខួបរបស់ i-Qlick នោះទេ ប៉ុន្តែថែមទាំងចង់ឆ្លៀតយកឱកាសនេះសម្រាប់ Canon Singapore និង i-Qlick ដើម្បីធ្វើការថ្លែងអំណគុណទៅដល់ដៃគូមុខជំនួញ និងកិច្ចប្រឹងប្រែងបន្ដសម្រាប់ការអភិវឌ្ឍផលិតផលនៅក្នុងប្រទេសកម្ពុជា។ វត្តមានរបស់លោកអ្នកនៅក្នុងទីនេះ ជាមួយនឹងការគាំទ្រតាំងពីឆ្នាំមុន បានធ្វើឲ្យម៉ាកសញ្ញា Canon អាចបម្រើ និងផ្ដល់ការចំណេញទៅដល់ប្រជាជនកម្ពុជា។ សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះក្រុមហ៊ុន Canon បានរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំនៅទីនេះ ហើយខ្ញុំសង្ឃឹមថា ដៃគូអាជីវកម្មរបស់យើងអាចបន្តធ្វើការជាមួយ i-Qlick ដើម្បីពុះពារលើឧបសគ្គដែលអាចកើតមាន។ ពិធីជប់លៀងយប់នេះគឺត្រូវបានរៀបចំយ៉ាងពិសេស សម្រាប់ការប្រឹងប្រែងឆ្នាំចាស់ និងលទ្ធផលសម្រាប់អ្នករាល់គ្នានៅទីនេះ។»
តំណាងចែកចាយរបស់ Canon’s i-Qlick រៀបចំខួបគម្រប់7ឆ្នាំនៅសណ្ឋាគារណាហ្គាវើល

លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា៖ 

«i-Qlick គឺប្ដេជ្ញាថា នឹងធ្វើឲ្យមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ ហើយយើងក៏សូមធ្វើការថ្លែងអំណរគុណទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញារបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង ៦ឆ្នាំ និងជាផ្លាកសញ្ញាដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និងម៉ាស៊ីនព្រីន។»
តំណាងចែកចាយរបស់ Canon’s i-Qlick រៀបចំខួបគម្រប់7ឆ្នាំនៅសណ្ឋាគារណាហ្គាវើល

ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាចាក់អង្រែ សាខាទួលគោក សាខាចំការមន សាខា Nojima សាខាសុរិយា សាខាហង្សនាគ (ផ្លូវកម្ពុជាក្រោម) សាខាផ្លូវសីហនុ និងសាខាផ្សេងៗជាច្រើនទៀត។

ជាមួយនឹងហាងទាំងអស់នៅទីក្រុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹងធ្វើអ្វីឲ្យកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឃឹមថា យើងអាចធ្វើអ្វីឲ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]