ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ កាន់តែមានភាពល្បីល្បាញកាន់តែខ្លាំងបន្ទាប់ពីដឹកដៃកូនប្រុសសង្ហាទាំង៣ ចូលទ្រនំជាមួយខ្លួន មិនត្រឹមតែប៉ុណ្ណោះប្រជាប្រិយភាពរបស់ពួកគេ ក៏មិនចាញ់ឪពុកដែលឈរជើងយូរឆ្នាំនោះដែរ។

បច្ចុប្បន្ន តារាប៉ុន្មានដួងនេះ កាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងសិល្បៈមិនថាតន្ត្រីតូចធំ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ឲ្យតែពួកគេឡើងឆាកម្តងៗ តែងតែមានភរិយាដ៏ស្រស់ស្អាតរបស់លោកព្រាប សុវត្ថិ តាមមើលថែកូនៗ និងស្វាមីជានិច្ច ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន ជាមួយនឹងសុភមង្គលគ្រួសាររបស់នាងខ្លាំងមែនទែន។

តែលើកនេះ មិនត្រឹមតែភរិយារបស់លោកនោះទេ សូម្បីតែអ្នកម្តាយរបស់លោកក៏បានមកតាមលើកទឹកចិត្តដល់កន្លែងធ្វើការតែម្តង ដោយក្នុងនោះម្តាយរបស់លោក បានបញ្ចេញសារមួយថា៖ «មកលើកទឹកចិត្តកូនប្រុសនិងចៅទាំងបី»។

តាមរយៈរូបភាព និងសារទាំងនេះ មើលទៅពិតជារំភើបជំនួសគ្រួសាររបស់លោកខ្លាំងមែនទែន ដែលមានម្តាយ និងភរិយា ដ៏ស្រស់ស្អាតតាមលើកទឹកចិត្តគ្រប់ពេលបែបនេះ៕

ម្តាយព្រាប សុវត្ថិ និងចៅៗ
ព្រាប សុវត្ថិ និងម្តាយ ព្រមទាំងចៅៗ
ព្រាប សុវត្ថិ និងកូនៗ
ព្រាប សុវត្ថិ និងម្តាយ
ម្តាយព្រាប សុវត្ថិ មកលើកទឹកចិត្តកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ