កម្ពុជា៖ ក្រុម ភ្នំពេញក្រោន បានចាញ់យ៉ាងធ្ងន់ដៃនៅក្នុងទឹកដីរបស់ស្វាយរៀង ខណៈណាហ្គា ឈ្នះអាស៊ីអ៊ឺរ៉ុប ឡើងទៅឈរនៅលេខ១ បណ្តោះអាសន្ន។

កាលពីម្សិលមិញនេះ ក្រុមភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់កីឡដ្ឋានខេត្តស្វាយរៀង ដើម្បីតទល់ជាមួយក្រុមព្រះខ័នរាជស្វាយរៀង ដោយក្រោនសង្ឃឹមថា នឹងរកជ័យជំនះឲ្យបាន ក្រោយពី២ប្រកួតចុងក្រោយរបស់ក្រុមមួយនេះមិនទាន់រកជ័យជំនះឃើញទេ។

ផ្ទុយទៅវិញ ក្រុមព្រះខ័នរាជស្វាយរៀង​ មិនបានធ្វើឲ្យភ្លាត់ស្នៀតក្នុងទឹកដីខ្លួនទេ ដោយលត់ក្រុមក្រោនដល់ទៅ ៦-៣។ 

សកម្មភាពរវាងក្រុម ក្រោន និង ស្វាយរៀង
សកម្មភាពរវាងក្រុម ក្រោន និង ស្វាយរៀង

បែមកកាន់ពហុកីឡដ្ឋានអូឡាំពិកវិញ ក្រុមណាហ្គាបានប៉ះជាមួយអាស៊ីអ៊ឺរ៉ុបយូណាយធីត កាលពីល្ងាចមិញ។ ណាហ្គា នៅតែបន្តភាពមិនដែលចាញ់របស់ខ្លួន ដោយបំបាក់ក្រុមអាស៊ីអ៊ឺរ៉ុប ៣-០។

ការឈ្នះនេះធ្វើឲ្យក្រុមណាហ្គា ឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្នសិន ដោយតាមយ៉ាងប្រកិតពីជាមួយក្រុមបឹងកេត ដែលមាន១៣ពិន្ទុដូចគ្នាគ្រាន់តែខុសចំនួនគ្រាប់ស៊ុតចូលទីប៉ុណ្ណោះ។ 

សកម្មភាពរវាងក្រុម ណាហ្គា និង អាស៊ីអ៊ឺរ៉ុប
សកម្មភាពរវាងក្រុម ណាហ្គា និង អាស៊ីអ៊ឺរ៉ុប

មួួយគូទៀតកាលពីម្សិលមិញនេះ ក្រុមអង្គរថៃហ្គឺរ ក៏បានយកឈ្នះក្រុម អគ្គិសនីកម្ពុជា ក្នុងលទ្ធផល៣-១ផ ងដែរ៕

សកម្មភាពរវាងក្រុម អង្គរថៃហ្គឺរ និង អគ្គិសនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]