ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​កងវរសេនាតូច​លេខ​៩០៥ ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៤​នាក់ ទប់ស្កាត់​មុន​ពេល​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃ​ទី​២១ មេ​សា ២០១៨ នៅ​ក្នុងភូមិ​សាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

​ក្មេង​ទំនើង​ដែល​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ទី​១- ឈ្មោះ​អាន ស៊ី​គ័ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ទី​២- ឈ្មោះ​ជឹ​ម ដា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៣ – ឈ្មោះ​ផា​ន់ ណា​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​ទួល​ត្បែង ឃុំ​ត្រពាំង​ប្រី​យ៍ និង​ម្នាក់​ទៀត​ឈ្មោះ​ឡាំ សិទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឯកភាព ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដែល​ដកហូត​វត្ថុ​តាង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម ម៉ូតូ​ដែល​ជិះ​គោលបំណង​ធ្វើ​សកម្មភាព​២​គ្រឿង ។

លោក​វរសេនីយ៍ឯក​ស៊ុ សា​រឿ​ន មេបញ្ជាការ​កងវរសេនាតូច​៩០៥​បានឱ្យ​ដឹង​ថា នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ប៉ូលិស​ព្រំដែន​ទទួលខុសត្រូវ​រាល់​សកម្មភាព​បទល្មើស​ទូទៅ ។

លោក​បាន​បញ្ចា​ក់ថា មុន​ពេល​ឃាត់​ក្រុម​ក្មេង​ទំនើង​៤​នាក់​រូប​នេះ ដោយ​បាន​ទទួល​រាយការណ៍​ពី​កម្លាំង​ដែល​ឈរជើង​តាម​គោលដៅ​ថា ក្រុម​ក្មេង​នេះ​បម្រុង​ធ្វើ​សកម្មភាព ខណៈ​មាន​ដាវ​សាំ​ម៉ូ​រ៉ៃ ហើយ​លោក​បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន​នាំ​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​ធ្វើការ​អប់រំ រួច​ឱ្យ​អាណាព្យាបាល​រួម​ទាំង​អាជ្ញាធរ​មក​ធានា​យក​ទៅ​វិញ ៕

ក្រុម​ក្មេង​ទំនើង​៤​នាក់
ដាវរបស់ក្រុម​ក្មេង​ទំនើង​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]