ភ្នំពេញ៖ ប្រហែលជា ប្រិយមិត្តបានស្តាប់បទចម្រៀង«អែនអន»ច្រៀងដោយ តារាចម្រៀងប្រុស លោក Tempo Tris ដែលជាបទដ៏ល្បីបំផុត នៅក្នុងស្រទាប់យុវវ័យ នាពេលបច្ចុប្បន្ននេះ។

ជាពិសេស បទចម្រៀងមួយនេះដែរ មិនត្រឹមកន្រ្តាក់អារម្មណ៍ ពិរោះចង់ស្តាប់ប៉ុណ្ណោះទេ សូម្បីតែ តួស្រី ក្នុងបទ ក៏ស្រស់ស្អាត និងមានភាពស៊ិចស៊ីមិនណយទេ។

ថ្ងៃនេះ ខ្មែរឡូត នឹងបង្ហាញពីតារាចំណូលថ្មី ជាតួស្រី ក្នុងបទ«អែនអន» ដែលនាងមានឈ្មោះថា ម៉ូនីកា ដែលទើបតែ ប្រឡូកក្នុងវិស័យសិល្បៈតែប៉ុណ្ណោះ ដូច្នេះ មិនសូវមានអ្នកស្គាល់នាងប៉ុន្មានទេ។ ប៉ុន្តែដោយសារតែ បទចម្រៀង «អែនអន» មួយនេះ ត្រូវបានផ្ទុះ ទើបធ្វើឲ្យ មហាជន ចាប់អារម្មណ៍លើនាង យ៉ាងខ្លាំង។

អ្វីដែលសំខាន់ ម៉ូនីកា មួយតួខ្លួនរបស់នាង គឺបានទាំងអស់ មិនថា មុខមាត់ រូបរាង ដែលជាអ្វី ដែលមនុស្សស្រីជាច្រើន ប្រាថ្នាចង់បាន ដូចជានាង។

ជាពិសេស នៅក្នុងបទចម្រៀង ប្រិយមិត្ត ប្រាកដជាឃើញ នាងស៊ិចស៊ីខ្លាំងហើយមែនទេ ជាមួយនឹងឈុតរឹបរាង បញ្ចេញសាច់ដើមទ្រូង សាច់ភ្លៅ ? ប៉ុន្តែតាមការពិតទៅ ជីវិតពិតរបស់នាង ក៏មិនណយដែរ ដែលជារឿយៗ នាងតែងបង្អួត រូបភាពស៊ីអារម្មណ៍ ជាញឹកញាប់ក្នុងបណ្តាញសង្គម៕

តោះមើលរូបរបស់នាងទាំងអស់គ្នា៖ 

ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា
ម៉ូនីកា ក្នុងបទ«អែនអន»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]