ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ដើរចេញពីសិល្បៈមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះនាងបែរជាផ្ទុះជម្លោះជាមួយ តារាកំពូលទើសលោក ម៉ៃ សុគន្ធ ដល់ថ្នាក់បង្ហោះសារដៀមដាមគ្នានៅលើបណ្តាញសង្គម យ៉ាងច្រើនថែមទៀតផង។

ជាក់សម្តែង កាលពីម្សិលមិញនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា ស៊ូ ស៊ីរីកា បានបង្ហោះសារយ៉ាងវែង ដោយបោះសម្តីខ្លាំងៗនិងនិយាយចំឈ្មោះលោកម៉ៃ សុគន្ធថា «អ្នកឯងកុំគិតថាអ្នកឯងលុបពាក្យសម្តីហ្នឹងចោលខ្ញុំនៅស្ងៀមនោះ ចាំត្រៀមខ្លួនយកឲ្យហើយទៅ មើលងាយខ្ញុំហើយគិតថាខ្ញុំនៅស្ងៀមមែន សុំទោសម្តងនេះប្រដៅលោកឯងចេញម្តង មិនមែនលើកទីមួយទេ ចឹងមិនអាចលើកលែងចាំទុក #មៃសុគន្ធ»។

យ៉ាងណាមិញ ស្រាប់តែមួយម៉ោងក្រោយមក លោក ម៉ៃ សុគន្ធ បានScreenshot សារដែលកញ្ញា ស៊ូ ស៊ីរីកា និយាយចំឈ្មោះលោក ហើយបង្ហោះដោយភ្ជាប់ជាមួយ​Captionថា«នេះជាសារគម្រាមរបស់គាត់ សូមប្រកាស និងប្តឹងទុកមុខ បើខ្ញុំមានគ្រោះថ្នាក់ដោយប្រការណាមួយ គឺបុគ្គលម្នាក់នេះហើយ ជាអ្នកប្រព្រឹត្រិ #SouSiryka គិតពីថ្ងៃទី ២២/០៤/២០១៨ (សម្រាប់ប្រើន័យប្រៀបធៀប វាខុសគ្នានឹងសរសេរដាក់ចំឈ្មោះ)»

ទោះជាយ៉ាងណាក្តី មូលហេតុដែលកញ្ញា ស៊ូ ស៊ីរីកា បង្ហោះសារបែបនេះ ក៏ដោយសារតែនាងបានលើក យកហេតុផលថា លោក ម៉ៃ សុគន្ធ មើលងាយនាង ម្តងទៅពីរដងរួចទៅហើយ ទើបធ្វើឲ្យនាងក្តៅចិត្តបង្ហោះសារបែបនេះ។

ម៉្យាងវិញទៀត បើទោះជាលោក ម៉ៃ សុគន្ធ បានបង្ហោះសារនិយាយចំឈ្មោះនាងទៅវិញ និងប្រកាសប្តឹងនាងទុកមុនយ៉ាងណាក្តី ក៏តារាចម្រៀងវ័យក្មេងរូបនេះ មិនខ្លាចលោកនោះដែរ គឺនាងនៅតែបង្ហោះសារដៀមដាមតារាកំពូលទើសនេះបន្ថែមទៀត ដោយមិនខ្វល់អ្វីទាំងអស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ស៊ូ ស៊ីរីកា
ម៉ៃ សុគន្ធ
សារដែល ស៊ីរីកា បង្ហោះ
សារដែល ម៉ៃ សុគន្ធ បង្ហោះតបទៅវិញ
សារដែល ស៊ីរីកា បង្ហោះតបទៅវិញ
សារដែល ស៊ីរីកា បង្ហោះតបទៅវិញ
សារដែល ម៉ៃ សុគន្ធ បង្ហោះតបទៅវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ស៊ីរីកា