ថៃ ៖ ចំណងស្នេហ៍រវាង តារាសម្ដែងប្រុស លោក DJ Push ជាមួយ តារាសម្ដែងស្រី និង ពិធីការិនី កញ្ញា Warattaya Nilakhuha ហៅ Jui​ ឬJooy  ដែលបានស្រលាញ់គ្នា អស់រយៈ៣ឆ្នាំ ពេលនេះមង្គលការ របស់ពួកគេ បានរៀបចំនាពេលដ៏ខ្លី ខាងមុខនេះហើយ។

ជាក់ស្ដែង មុននឹងឈានមក ដល់ថ្ងៃពិសេសរបស់ពួកគេ ពួកគេបានចំណាយពេលដើរកម្សាន្ត ជាមួយគ្នាទៅកាន់ប្រទេសកូរ៉េ អស់រយៈពេល ៥ថ្ងៃ ។ ជាមួយគ្នានេះដែរ ពួកគេបានបញ្ជាក់ប្រាប់ថា «ថ្ងៃមង្គលរបស់ពួកយើង នឹងត្រូវប្រកាស នៅពេលពួកយើងចូលរួមកម្មវិធីជាមួយគ្នា នៅថ្ងៃទី ៣០ ខែមេសា នាពេលខាងមុខនេះ»។

យ៉ាងណាមិញ មានព័ត៌មានជាក់លាក់មួយ បានឲ្យដឹងថា អ្នកទាំងពីរ បានកក់សណ្ឋាគារសម្រាប់ថ្ងៃមង្គលការ របស់ពួកគេរួចហើយ៕

Dj Push និង Jui
Dj Push និង Jui
Dj Push និង Jui

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]