ថៃ: កាលពីពេលប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីជើងចាស់លំដាប់កំពូលប្រចាំប្រទេស Aum Patchrapa បានទៅធ្វើការហាត់ប្រាណជាមួយមិត្តភក្តិសម្លាញ់របស់ខ្លួន នៅឯកន្លែងហាត់ប្រាណមួយ។ ហើយក្នុងនោះ មុនពេលចូលទៅហាត់ប្រាណ ពួកគេទាំងអស់គ្នា​ ក៏បាននាំគ្នាទៅទិញកាហ្វេ ព្រមទំាងនំចំណីបន្តិចបន្តួចជាមួយគ្នា  សម្រាប់ទុកញាុំ។​

ជាមួយគ្នានេះដែរ ភ្លាមៗនោះ អំឡុងពេលកំពុងតែឈរចាំកាហ្វេ មិត្តភក្តិរបស់នាងម្នាក់ ក៏បាននិយាយថា «ស្លៀកពាក់ឈុតនេះឯង មកហាត់ប្រាណ ដូចជាមិនមែនមកហាត់ប្រាណពិតៗសោះ រួចក៏ហៅមិត្តជិតនោះម្នាក់ទៀត ឲ្យបង្ហាញពីឈុតហាត់ប្រាណរបស់គេទៅកាន់ Aum Patchrapa»។

Aum Patchrapa

ទន្ទឹមនឹងនេះ Aum Patchrapaក៏បានឆ្លើយតបថា « ខ្ញុំពិតជាបានមកហាត់ប្រាណពិតៗមែន ហើយស្លៀកយ៉ាងនេះទៅមានផាកសុខភាពក្នុងពេលហាត់ប្រាណ»។ 

Aum Patchrapa

ជាការពិតណាស់ នៅក្នុងឈុតនេះ ហាក់បីដូចជាបានបញ្ចេញផ្នែកខាងលើជ្រុល ហើយវាក៏មើលទៅសាកសម ជាឈុតហែលទឹកច្រើនជាង។ តែយ៉ាងណាមិញ នេះក៏គ្រាន់តែជាមតិយោបល់របស់មិត្តសម្លាញ់នាង សម្រាប់ធ្វើការបង្កើតបរិយាកាសឲ្យសប្បាយរីករាយទាំងអស់គ្នា​ មុនពេលទៅហាត់ប្រាណជុំគ្នា តែប៉ុណ្ណោះ៕

ដូច្នោះ ខាងក្រោមនេះ​ជាវីដេអូរបស់ពួកគេ ៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]