ភ្នំពេញ៖ តាំងតែតារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ លោកតា វីតាមីនសេ បានទទួលមរណភាពរួចមក បានធ្វើឲ្យមិត្តរួមសិល្បៈ ក៏ដូចជាក្រុមគ្រួសារ កើតទុក្ខយ៉ាងខ្លាំង ជាពិសេសនោះ កូនស្រីរបស់លោក គឺអ្នកនាងប៉េងប៉ោង តែម្តង។

ស្របពេលជាមួយគ្នានេះដែរ តារារូបនេះ តែងតែបង្ហោះសារបង្ហាញសេចក្តីនឹករលឹកចំពោះឪពុកកាលពីថ្មីៗនេះ ផងដែលថា «កំប៉ោងចុះមកញ៉ុំាបាយកូនៗលែងបានឮសំលេងហៅកូនទៀតហើយប៉ាអើយផ្ទះយើងស្ងាត់ណាស់ កូនដឹងថាលោកប៉ាហត់ហើយប៉ាត្រូវការសម្រាក សម្រាកទៅណាលោកប៉ាណា កូនស្រីម្នាក់នេះនឹកលោកប៉ាខ្លាំងណាស់»។ តាមរយៈសារមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលក្នុងចិត្តខ្លាំងមែនទែន ដោយសារតែឃើញតារារូបនេះ តែងតែនៅក្បែរ]ពុកជានិច្ច តាំងតែលោកមិនទាន់ធ្លាក់ខ្លួនឈឺមកម្ល៉េះ។

ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកនាងប៉េងប៉ោង បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់លោក ម៉ៅ សាមឿន (វីតាមីនសេ) បានទៅកាន់ទីដែលស្ងប់។

នៅក្នុងនោះដែរ អ្នកគាំទ្រជាច្រើនពិតជាសរសើរ ទៅដល់ទឹកចិត្តរបស់នាង ដែលមិនដែលភ្លេចលោកឪពុកជាទីស្រលាញ់ ទោះបីជាលោកស្លាប់ទៅចោលខ្លូនហើយក្តី ស្របពេលដែលចិត្តនៅតែនឹក ជាមួយអនុស្សាវរីយ៍ជាច្រើនជាមួយឪពុកនោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

វិតាមីនសេ
វិតាមីនសេ
វិតាមីនសេ និងកូនស្រី
វិតាមីនសេ និងភរិយា
ប៉េងប៉ោង ទៅវត្តធ្វើបុណ្យ
ប៉េងប៉ោង ទៅវត្តធ្វើបុណ្យ
ប៉េងប៉ោង ទៅវត្តធ្វើបុណ្យ
ប៉េងប៉ោង ទៅវត្តធ្វើបុណ្យ
វីតាមីនសេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉េងប៉ោង