អង់គ្លេស៖ កីឡាករ Mohamed Salah ត្រូវបានសហព័ន្ធ FA ប្រគល់ជូននូវពានរង្វាន់កីឡាករដែលល្អបំផុតប្រចាំអង់គ្លេស ក្រោយពីរូបគេបានបង្ហាញទម្រង់លេងដ៏ល្អក្នុងរដូវកាលនេះ។

កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានឈ្នះទៅលើបេក្ខជនផ្សេងៗដូចជា កីឡាករ Kevin De Bryne, Harry Kane, David De Gea និង David Silva ផងដែរ ទោះបីជារូបគេទើបតែមកលេងឲ្យ Liverpool បានមួយរដូវកាលក្តី។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានក្រោយពីទទួលរង្វាន់ថា រូបគេបានខំប្រឹងប្រែងខ្លាំងណាស់ដើម្បីក្លាយទៅជាកីឡាករល្អម្នាក់ ហើយពេលនេះ សុបិនរបស់គេបានក្លាយទៅជាការពិតហើយ។

Salah បានបន្តថា ការឈ្នះរង្វាន់នេះវាជាកិត្តិយសដ៏អស្ចារ្យមួយ ហើយលោកសង្ឃឹមថាលោកនឹងមានឱកាសឈ្នះពាននេះជាច្រើនលើកបន្តទៀត។ 

កីឡាករ Mohamed Salah

ក្រៅពីពានកីឡាករល្អជាងគេប្រចាំប្រទេសអង់គ្លេស ក៏មានរង្វាន់ដទៃទៀតត្រូវបានផ្តល់ជូនទៅកីឡាករផ្សេងៗដែរ ដោយពានរង្វាន់កីឡាករវ័យក្មេងឆ្នើមត្រូវបានប្រគល់ទៅកាន់កីឡាករ Leroy Sane របស់ក្រុម Manchester City និងពានរង្វាន់កីឡាការនីឆ្នើមប្រចាំឆ្នាំ ត្រូវបានប្រគល់ទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុមឈុតនារី Chelsea កីឡាការនី Fran Kirby ផងដែរ៕

កីឡាករ Leroy Sane
កីឡាការនី Fran Kirby

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]