អង់គ្លេស៖ ក្រុមតោខៀវ Chelsea នឹងឡើងទៅប៉ះក្រុមបិសាចក្រហម Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup ក្រោយឈ្នះ Southampton ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។ 

២គ្រាប់របស់ក្រុមម្ចាស់ជើងឯកលីករដូវកាលមុន រកបានដោយខែ្សប្រយុទ្ធ Oliver Giroud នៅនាទី៤៦ និង១គ្រាប់ទៀត រកបានដោយអតីតខែ្សប្រយុទ្ធក្រុម Real Madrid កីឡាករ Alvaro Morata នាទី៨២។

ជ័យជម្នះនេះធើ្វឲ្យក្រុមដែលដឹកនាំដោយលោក Antonio Conte ឡើងទៅប៉ះ Man Utd ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ របស់ប្រទេសអង់គ្លេស នៅថៃ្ងទី១៩ ខែឧសភា ខាងមុននេះ។

សូមបញ្ជាក់ថា កាលពីថៃ្ងសៅរ៍ Man Utd បានយកឈ្នះក្រុមខ្លាំង Tottenham Hotspur ក្នុងលទ្ធផល ២-១ ទើបអាចមានកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មួយនេះ៕  

Chelsea 2-0 SOT
Chelsea 2-0 SOT
Chelsea 2-0 SOT
Chelsea 2-0 SOT
Chelsea 2-0 SOT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]