ភ្នំពេញ៖ នៅក្នុងសាច់រឿង "Rampage" The Rock ដើរតួជាអ្នកសិក្សាស្រាវជ្រាវទៅលើសត្វឈ្មោះថា Davis Okoye ហើយក៏ជាអ្នកមើលថែសត្វស្វា Gorilla ភឿកមួយក្បាលឈ្មោះ George តាំងពីកើតភ្លាមដែរ  និងក្រោយមកក្លាយជាមិត្តសម្លាញ់នឹងគ្នា។ 

នៅពេលដែលការពិសោធន៍ហ្សែនដ៏អាថ៌កំបាំងមួយបានប្រែក្លាយ George ទៅជាសត្វដ៏កាចសាហាវ និងកាន់តែធំទៅៗជាលំដាប់  រឿងរ៉ាវទាំងនេះគឺពឹងទៅលើ Okoye ក្នុងការប្រើប្រាស់កម្លាំងរបស់គាត់ ដើម្បីស្វែងរកថ្នាំបន្សាបជាតិពុល សម្រាប់ជួយសង្រ្គោះមិនត្រឹមតែ George ប៉ុណ្ណោះទេ ថែមទាំងពិភពលោកទាំងមូលផងដែរ ព្រោះថា George មិនមែនជាសត្វតែមួយ ដែលក្លាយទៅជាសត្វធំកាចសាហាវនោះទេ។

ដូច្នេះហើយ Okoye ត្រូវតែជួយសង្រ្គោះពិភពលោកពី Ralph ជាសត្វឆ្កែចចកដែលមានស្លាប និង Lizzie ដែលជាសត្វក្រពើ ខណៈដែលរូបគេក៏កំពុងព្យាយាមជួយមិត្តស្វាសម្លាញ់របស់គាត់ផងដែរ។ "Rampage" គឺសក្តិសមជាភាពយន្តដែលយើងត្រូវតែមើលប្រាកដមែន។

រឿង "Rampage" កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ ជាប្រភេទ 2D/3D/4DX/ATMOS។

សូមទស្សនា Trailer តាមរយៈវីដេអូខាងក្រោម៖ 

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

រឿង “Rampage”
ឈុតខ្លះៗនៅក្នុងរឿង “Rampage”
ឈុតខ្លះៗនៅក្នុងរឿង “Rampage”
ឈុតខ្លះៗនៅក្នុងរឿង “Rampage”
ឈុតខ្លះៗនៅក្នុងរឿង “Rampage”
ឈុតខ្លះៗនៅក្នុងរឿង “Rampage”
ឈុតខ្លះៗនៅក្នុងរឿង “Rampage”
ឈុតខ្លះៗនៅក្នុងរឿង “Rampage”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]