ថៃ: កាលពីម្សិលមិញ តារាសម្តែងស្រី Bella Ranee ដែលកំពុងតែមានសន្ទុះប្រជាប្រិយខ្ពស់​ ក៏បានឆ្លៀតពេលធ្វើពិធីអបអរសាទរថ្ងៃខួបកំណើតរបស់អ្នកម្តាយបង្កើតខ្លួន។ 

ក្នុងនោះផងដែរ នាងក៏បានបង្ហាញជូននូវពាក្យពេចន៍ជូនពរជាពិសេសទៅដល់អ្នកម្តាយរបស់ខ្លួនថា «រីករាយថ្ងៃខួបកំណើតរបស់មនុស្សស្រីដ៏អស្ចារ្យរបស់ខ្ញុំ កូនសូមឲ្យអ្នកម្តាយជួបតែសេចក្តីសុខ មានកម្លាំងមាំមួន ព្រមទាំងមានសុខភាពល្អ ជានិច្ច ហើយកូននៅតែជាក្មេងតូចរបស់អ្នកម្តាយជារៀងរហូត កូនស្រលាញ់ម្តាយជាងគេ ក្នុងលោកនេះ »

ស្របពេលជាមួយគ្នានេះ Bella Ranee ក៏បានបង្ហាញពីរូបថតមួយសន្លឹករបស់អ្នកម្តាយនាង ដែលបានកាន់សន្លឹកលុយជាច្រើន ដោយមានស្នាមញញឹមយ៉ាងស្រស់ស្អាត​ ផងដែរ។​

ទាំងអស់ ក៏បានធ្វើឲ្យមហាជនជាច្រើន ដែលជាអ្នកគាំទ្ររបស់នាង ពិតជាមានការរំភើបចិត្តជាខ្លាំង ចំពោះសកម្មភាពដឹងគុណជូនទៅកាន់អ្នកម្តាយរបស់នាង យ៉ាងដូច្នោះ៕

ហេតុដូចនេះ ខាងក្រោម ជាសំណុំរូបភាពមួយចំនួូន កាលពីពេលម្សិលមិញរបស់នាង និងម្តាយ៖

អ្នកម្តាយ Bella Ranee
Bella Ranee និងអ្នកម្តាយ
Bella Ranee និងអ្នកម្តាយ
Bella Ranee និងអ្នកម្តាយ
Bella Ranee និងអ្នកម្តាយ
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]