ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​អគ្គី​ភ័យ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដោយ​បាន​បំផ្លាញ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់ ចំនួន​២​ខ្នង​។ 

ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ មេ​សា ២០១៨ នៅ​ភូមិ​ព្រះ​អណ្តោត ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​។ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដោយ​មិន​បាន​ឆេះ​ឆ្លង​ទៅ​ផ្ទះ​ជិតខាង​នោះ​ទេ​។ មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំពោះ​លំនៅ​ឋាន​ដែល​ឆេះ​នោះ​មាន ផ្ទះ​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ណោ ណែម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ភូមិ កើតហេតុ​ខាងលើ ដោយ​មានការ​បាត់បង់​៖

១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥ ស៊េរី​២០១២ (១​គ្រឿង​)

២.​ស្រូវ​ចំនួន​៣០​ថាំង

៣.​ផ្លែ​ម្រេច​ចំនួន​៣​បេ

៤.​លុយ​រៀល​ចំនួន​៣០.០០០.០០០​រៀល​(​សាមសិប​លាន​រៀល​)

៥.​ផ្ទះ​មូ​យ​ខ្នង​ប្រក់​ក្បឿង​មាន​បណ្តោយ​៧ គុណ​៨​ម៉​(១​ខ្នង​)

៦.​ខ្ទម​លក់​អីវ៉ាន់​ខាង​មុខ​១

៧.​ម៉ាស៊ីនកិនស្រូវ​មួយ​សម្រាប់

៨.​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​។

ផ្ទះ​ជន​រង​គ្រោះ​ផ្ទះ​ទី​២-​ឈ្មោះ ណោ ពេញ ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ការ​បាត់បង់​មាន​៖

១.​ផ្ទះ​តៀម​មួយ​ខ្នង​ប្រក់ស​ង្កី​បណ្តោយ​៥​គុណ​នឹង​៧​ម៉

២.​មាស​សុទ្ធ​ចំនួន​២.៥០​តម្លឹង

៣.​លុយ​រៀល​ចំនួន​១៥.០០០.០០០​រៀល​(​ដប់​ប្រាំ​លាន​រៀល​)

៤.​ប្រាក់​ដុល្លារ​ចំនួន ៣.០០០​ដុល្លារ​(​បី​ពាន់​ដុល្លារ​)

៥.​ស្រូវ​ចំនួន​៣០​ថាំង​។

មន្ត្រី​នគរបាល​បន្ត​ថា ករណី​ខាងលើ​នេះ​មិន​មាន​គ្រោះថ្នាក់​របួស និង​បាត់បង់​ជីវិត​មនុស្ស​ទេ​ក្នុង

ករណី​នេះ​ដែរ​ដោយ​កងកម្លាំង​សង្គ្រោះ​រថយន្ត​អ​គ្កិ​ភ័យ​ចំនួន​៣​គ្រឿង​មក​ពី​តាម​បណ្តា​ស្រុក​ដូច​ជា របស់​ស្រុក​តំបែរ ក្រុង​សួង និង​របស់​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​សង្គ្រោះ និង​ទប់ស្កាត់​បាន មិន​មាន​ឆ្លង​ទៅ​ផ្ទះ​ជិតខាង​បាន​ទៀត​ឡើយ​។ ហើយ​មូលហេតុ​នៃ​ការ​ឆេះ​ត្រូវ​បាន​រក​ឃើញ​ថា ភ្លើង​បាន​ឆាបឆេះ​ចេញពី​តូប​លក់ដូរ​ដោយសារ​តែ​ឆ្លង​ចរន្តអគ្គិសនី​៕

ករណីឆ្លងចរន្ដអគ្គីសនី
ករណីឆ្លងចរន្ដអគ្គីសនី
ករណីឆ្លងចរន្ដអគ្គីសនី
ករណីឆ្លងចរន្ដអគ្គីសនី

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]