(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិបង្ក្រាបករណីជំរិតទារប្រាក់ និងឆបោកតាមប្រព័ន្ធ Internet (VOIP) នៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៦០៦ ក្រុម៤២ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយ កម្លាំងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក អាជ្ញាធរពាក់ព័ន្ធ ដែលស្ថិតក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន៦០នាក់ស្រី០៤នាក់។
ក្រោយពេលធ្វើការត្រួតពិនិត្យរួចជនសង្ស័យជាជនជាតិចិនខាងលើ ត្រូវបានបញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ប្រភព៖ freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]